ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាមគ្គីភាពជាតិ! ​ទេសរដ្ឋមន្ត្រី គន់ គីម អំពាវនាវរកជំនួយស្បៀង និងថវិកា ជាបន្ទាន់ជួយជនភៀសសឹករាប់ម៉ឺននាក់

2 ម៉ោង មុន

ខេត្តសៀមរាប៖ យោងតាមការផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ​លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជនភៀសសឹក…

ខេត្តសៀមរាប៖ យោងតាមការផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ​លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជនភៀសសឹក និងចែកអំណោយនៅវត្តប្រាសាទបុទុមមោង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ​លោកទេសរដ្ឋមន្ត្រី បានធ្វើការអំពាវនាវយ៉ាងទទូចដល់សប្បុរសជនជាតិ អន្តរជាតិ ម្ចាស់ជំនួយ និងអង្គការមនុស្សធម៌នានា សូមមេត្តាចូលរួមឧបត្ថម្ភជាស្បៀងអាហារ និងថវិកាបន្ថែមទៀត ដើម្បីជួយដល់ជនភៀសសឹកទាំងអស់ ដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាពនានា។

ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីប្រទេសជិតខាង (ថៃ) បានបើកការឈ្លានពានកាលពីថ្ងៃទី០៧ ខែធ្នូ កន្លងទៅ ដែលបណ្តាលឱ្យមានជនភៀសសឹករាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួន និងកំពុងត្រូវការជំនួយជាបន្ទាន់ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃក្នុងមណ្ឌលសុវត្ថិភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ