រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជានកម្ពុជា បានអញ្ជើញសួរសុខទុក្ខដល់វីរកងទ័ព ចំនួន០៣រូប ដែលបានរងរបួស កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញការការពារបូរណភាពទឹកដឹកដី តាមបណ្តោយព្រំដេនកម្ពុជា-ថៃ ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំ នូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរអំពីសុខទុក្ខរបស់កងទ័ពទាំងអស់ នៅទូទាំងប្រទេស ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្ត និងថ្លែង នូវការកោតសសើរចំពោះការលះបង់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន ក្នុងនាមជាទ័ពជួរមុខ ក្នុងការរក្សាសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារពីការរំលោភបំពានពីពួកចោរឈ្លានពាន ។
វីរកងទ័ព ទាំង៣រូប រួមមាន ៖
១.លោក បេ សុផាត រងរបួសរដោយសារអំបែងគ្រាប់ត្រូវភ្នែកទាំងសង្ខាងធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យព្រះអង្គដួង។
២.លោក ទេព ភារ៉ា រងរបួសដោយសារភ្លើងឆេះ បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរព្រះកេតុមាលា។
៣.លោក សុខ សាវិន រងរបួសដោយសាររបួសអំបែងគ្រាប់ផ្លោង បច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរព្រះកេតុមាល។ (សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចាត់ឲ្យលោកជំទាវឧត្តមសេនីយ៍ឯក តុប សារ៉ន អនុប្រធានមន្ទីរពេទ្យព្រះកេតុមាលា ចុះសួរសុខទុក្ខលោក សុខ សាវិន)
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យវីរកងទ័ពទាំងអស់ ឆាប់បានជាសះស្បើយ និងវិលត្រលប់ចូលអង្គភាព ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិ។
ជាការឆ្លើតប វីរកងទ័ព ក៏បានគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និង សម្តេចកិត្តិសង្គហបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចាត់តំណាង និងចុះមកសួរសុខទុក្ខពួកគាត់ដល់មន្ទីរពេទ្យ និងសូមគោរពជូនពរ សម្តេច លោកជំទាវ លោក លោកស្រី ទាំងអស់ទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕





ចែករំលែកព័តមាននេះ