រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ តំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ៖ -ម៉ោង១៥៖៥៤នាទី យោធាថៃបានសម្រុកប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ ក្នុងភូមិសាស្ត្រ អូរភ្លុកដំរី ។
កងកម្លាំងកម្ពុជា បាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ និងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ ៕
ចែករំលែកព័តមាននេះ