ពីភូមិឋានដល់មន្ទីរពេទ្យ ៖ យោធាថៃបាញ់កាំ ភ្លើ.ងធុនធ្ងន់ចូលមន្ទីរពេទ្យបង្អែកសំពៅលូន
ខេត្តបាត់ដំបង ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖…
ខេត្តបាត់ដំបង ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖…
ខេត្តបាត់ដំបង ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ក្រៅពីបាញ់ប្រហារមកលើទីតាំងស៊ីវិលក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើទឹកដីកម្ពុជា ក្រុមយោធាថៃ បានបាញ់កាំភ្លើងធុនធ្ងន់ចូលភូមិអ្នកស្រុក និងនៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ យោធាថៃបាញ់ចូលមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា នេះបង្ហាញថា យោធាថៃបានយកទីតាំងជនស៊ីវិលជាមុខសញ្ញានៃការវាយប្រហាររបស់ខ្លួន ។ រហូតមកដល់ថ្ងៃទី៤ នៃការឈ្លានពានរបស់យោធាថៃ បានបង្កការស្លា.ប់ជនស៊ីវិលចំនួន១០នាក់ និងរបួស៦០នាក់៕


ចែករំលែកព័តមាននេះ