រាជធានីភ្នំពេញ ៖ ពស់ថ្លាន់១ក្បាលទៀតហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់បានបបន្ទាប់ពីវាចេញពីព្រៃលួចស៊ីទា នៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរួចទាក់ទងហៅមន្ត្រីអភិរក្សសត្វព្រៃមកយកទៅលែងនៅភ្នំតាម៉ៅនៅវេលាថ្ងៃត្រង់ទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ។ដោយសាតែពិបាកថែទាំម្ចាស់ទាបង្ខំចិត្តឈប់ចិញ្ចឹមហើយ។
តាមប្រជាពលរដ្ឋជាអ្នកចិញ្ចឹមទា បានអោយដឹងថា ពស់ចំនួន១ក្បាលនេះត្រូវបានគាត់ ចាប់បាននៅយប់ថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២៥បន្ទាប់ពីវាចេញពីព្រៃលួចស៊ីទា នៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
នេះជាលើកទី២ ដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យចាប់ បានពស់ថ្លាន់រួចហៅមន្ត្រី អភិរក្សសត្វព្រៃមក យកទៅលែងនៅភ្នំតាម៉ៅ ។លើកទី១ កាលពីយប់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ចំនួន៣ក្បាល។
គួរបញ្ជាក់ថា កាលពីយប់ ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៥ប្រជាពលរដ្ឋបាននាំគ្នាចាប់បានពស់ថ្លាន់ជាបន្តបន្ទាប់ ចំនួន៤ក្បាលនៅក្នុងយប់រួចយកទៅលែងវិញនៅដីវាលនៅក្បែរអតីត រ៉ាសំរោងក្នុងសង្កាត់សំរោងក្រោម លុះនៅយប់ថ្ងៃទី២៤ខែវិច្ឆិកាចាប់បានចំនួន២ក្បាល និងយប់ថ្ងៃទី២៥ខែវិច្ឆិកាចាប់បានចំនួន១ក្បាល និងលើកនេះចាប់បាន១ក្បាលទៀតសរុបទាំងអស់ចំនួន៨ក្បាល។
តាមអ្នកចិញ្ចឹមទាបានឲ្យដឹងទៀតថា ដោយសារតែពស់ថ្លាន់ច្រើនពេក លួចចូលស៊ីទាជាបន្តបន្ទាប់ អស់ប្រមាណជាង២០ក្បាលហើយពិបាកថែទាំក៍សម្រេចចិត្តឈប់ចិញ្ចឹមហើយទានៅសល់ក៏ធ្វើស៊ីខ្លួនឯងតែម្តង៕









ចែករំលែកព័តមាននេះ