ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ ប្រកាសសម្រួលបំណុលជូនយោធិននិងជនភៀសសឹក នៅសមរភូមិប្រយុទ្ធ

3 ម៉ោង មុន

ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ បាន​សម្រេច​ឱ្យ​លុប​បំណុល​៨០​លាន​រៀល ចំពោះ​យោធិន​ពលី និង​លុប​បំណុល​១០​លាន​រៀល​ចំពោះ​យោធិន​ពិការ ។ ប្រភព​ដដែល​បាន​ប្រកាស​ថា ជាមួយ​គ្នា​នោះ ចំពោះ​យោធិន​ក្នុង​សមរភូមិ​ប្រយុទ្ធ​នឹង​ទទួល​ការ​លើកលែង​ការ​ផាកពិន័យ…

ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ បាន​សម្រេច​ឱ្យ​លុប​បំណុល​៨០​លាន​រៀល ចំពោះ​យោធិន​ពលី និង​លុប​បំណុល​១០​លាន​រៀល​ចំពោះ​យោធិន​ពិការ ។

ប្រភព​ដដែល​បាន​ប្រកាស​ថា ជាមួយ​គ្នា​នោះ ចំពោះ​យោធិន​ក្នុង​សមរភូមិ​ប្រយុទ្ធ​នឹង​ទទួល​ការ​លើកលែង​ការ​ផាកពិន័យ ការ​ទូទាត់​សងការ​ប្រាក់ និង​ពន្យារ​សង​ប្រាក់​ដើម​ផង​ដែរ​។

ប្រភព​ដដែល​បាន​អះអាង​ថា នេះ​ជា​វិធានការ​ជួយ​សម្រាល​បន្ទុក​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ។

ប្រភព​ដដែល​បាន​បន្ត​ថា ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ក្នុង​ស្មារតី​សាមគ្គីភាព មនុស្សធម៌ ក៏​ដូច​ជា​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ដល់​យោធិន​ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ផ្ទាល់​ក្នុង​សមរភូមិ​ប្រយុទ្ធ ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​ដាក់​ចេញ​នូវ​សេចក្តីណែនាំ និង​ផ្តល់​ការ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ជា​ជា​ជនភៀសសឹក​ផង​ដែរ ។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ណែនាំ​ឱ្យ​គ្រឹះស្ថាន​ធនាគា រ​និង​ហិរញ្ញវត្ថុ​ផ្តល់​ការ​អនុគ្រោះ​ដល់​អតិថិជន​ជា​ជនភៀសសឹក​ដោយ​លើកលែង​រាល់​កម្រៃ និង​ការ​ផាកពិន័យ​ពាក់ព័ន្ធ​នឹង​ឥណទាន ចាប់ពី​ថ្ងៃនេះ រហូត​ដល់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ ។

ធនាគារជាតិ​នៃ​កម្ពុជា ក៏​ប្រកាស​លើកលែង​ការ​ទូទាត់​សងការ​ប្រាក់ និង​ពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ ។ ចំពោះ​ការ​អនុគ្រោះ​នេះ គ្រឹះស្ថាន​ធនាគារ​និង ហិរញ្ញវត្ថុ​មិន​ត្រូវធ្វើ​មូលធន​កម្ម​ការ​ប្រាក់​លើ​ប្រាក់​ដើម​នោះ​ទេ​។

ធនាគារជាតិ​នៃ​កម្ពុជា ក៏​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ផ្តល់​ការ​អនុគ្រោះ​ពិសេស​បន្ថែម​ទៀត តាម​លទ្ធភាព​ជាក់ស្តែង​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ និង​យោធិន ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ផ្ទាល់​ក្នុង​សមរភូមិ​ប្រយុទ្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ