ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តរមានជ័យជម្លៀស ជនភៀស សឹកជាង ១ម៉ឺននាក់ ទៅកាន់ទីតាំងថ្មីភ្លាមៗ

5 ម៉ោង មុន

ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃពុធនេះ លោក ម៉េត មាសភក្តី បានប្រកាសជាបន្ទាន់នៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីការសម្រេចចិត្តផ្លាស់ប្តូរទីតាំងស្នាក់នៅរបស់ជនភៀសសឹក ដើម្បីធានាសុវត្ថិភាពអាយុជីវិតជូនប្រជាពលរដ្ឋ ។…

ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃពុធនេះ លោក ម៉េត មាសភក្តី បានប្រកាសជាបន្ទាន់នៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីការសម្រេចចិត្តផ្លាស់ប្តូរទីតាំងស្នាក់នៅរបស់ជនភៀសសឹក ដើម្បីធានាសុវត្ថិភាពអាយុជីវិតជូនប្រជាពលរដ្ឋ ។

ជាក់ស្តែង លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ដោយមានការឈ្លានពាន និងបើកការវាយប្រហារពីកងកម្លាំងយោធាថៃមកលើទឹកដីកម្ពុជា រហូតរាលដាលដល់ភូមិឋានប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ និងតំបន់ទីប្រជុំជនផងដែរនោះ ដើម្បីសុវត្ថិភាពជនភៀសសឹក នៅម៉ោង១២ថ្ងៃត្រង់នេះ រដ្ឋបាលខេត្តឧត្តរមានជ័យសម្រេចជម្លៀសប្រជាពលរដ្ឋជាង១ម៉ឺននាក់ កំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងសុវត្ថិភាពវត្តភ្នំថ្មកំបោរ ស្ថិតនៅស្រុកបន្ទាយអំពិល រើចេញទៅទីតាំងថ្មី ។

សូមបញ្ជាក់ថា ៖ ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីការពារអាយុជីវិតរបស់ជនភៀសសឹកទាំងអស់ ឱ្យរួចផុតពីការគំរាមកំហែងដោយគ្រាប់កាំភ្លើង និងការវាយប្រហាររបស់យោធាឈ្លានពាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ