រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដោយបង្ហាញពីតួលេខនៃផលប៉ះពាល់ និងការបាត់បង់ដ៏សោកសៅ បណ្តាលមកពីសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ។

ជាក់ស្តែង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១២ថ្ងៃត្រង់ ៖ សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា បានបង្កឱ្យជនស៊ីវិលស្លា.ប់ចំនួន៩ នាក់ (ទារក១នាក់) និងរងរបួសជនស្លូតត្រង់ផ្សេងទៀតចំនួន៤៦នាក់។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បន្តថា ជាមួយគ្នានេះ ជនភៀសសឹកខ្មែរមានចំនួន៣៧១១៥ គ្រួសារស្មើនឹង១២៧ ១៣៣នាក់ ក្នុងនោះស្ត្រីមាន៥៨ ៦០៣ នាក់ និងកុមារមានចំនួន២១ ៩៧៤ នាក់ នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ៕


ចែករំលែកព័តមាននេះ