ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាក់កាលទី២នៃកិច្ចព្រមព្រៀងសន្តិភាពរបស់លោកត្រាំ នៅមិនទាន់អាចអនុវត្តបានទេ ប្រសិន​បើអ៊ីស្រាអែលនៅតែបន្តរំ.លោ.ភបំពាន

6 ម៉ោង មុន

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ចលនា​ប៉ា​ឡេ​ស្ទី​ន​ហា​ម៉ាស់ កាលពី​ថ្ងៃ​ទី​៩​ធ្នូ​យល់​ឃើញ​ថា ដំណាក់កាល​ទី​២​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ជ្រោយ​ហ្គា​ហ្សា​របស់​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​ដំណាក់កាល​នេះ​នៅ​មិន​ទាន់​អាច​អនុវត្ត​បាន​ទេ ប្រសិនបើ​អ៊ីស្រា​អែ​ល​នៅ​បន្ត​រំលោភ​បំពាន​។ ជា​ផ្លែផ្កា​នៃ​ការ​គាបសង្កត់​យ៉ាង​ខ្លាំង​របស់​អា​មេ​រិ​ក កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​នៅ​ហ្គា​ហ្សា បាន​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី​១០​តុលា​មក…

សង្គ្រាម​អ៊ីស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ចលនា​ប៉ា​ឡេ​ស្ទី​ន​ហា​ម៉ាស់ កាលពី​ថ្ងៃ​ទី​៩​ធ្នូ​យល់​ឃើញ​ថា ដំណាក់កាល​ទី​២​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ជ្រោយ​ហ្គា​ហ្សា​របស់​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​ដំណាក់កាល​នេះ​នៅ​មិន​ទាន់​អាច​អនុវត្ត​បាន​ទេ ប្រសិនបើ​អ៊ីស្រា​អែ​ល​នៅ​បន្ត​រំលោភ​បំពាន​។

ជា​ផ្លែផ្កា​នៃ​ការ​គាបសង្កត់​យ៉ាង​ខ្លាំង​របស់​អា​មេ​រិ​ក កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​នៅ​ហ្គា​ហ្សា បាន​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី​១០​តុលា​មក ក្រោយ​សង្គ្រាម​ជាង​២​ឆ្នាំ​បន្តិច​។ ប៉ុន្តែ​កិច្ចព្រមព្រៀង​ឈប់​បាញ់​នោះ​ហាក់ដូចជា​ផុយ​ស្រួយ ដោយ​ភាគី​ច្បាំង​គ្នា​ទាំង​២ បាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​រំលោភ​បំពាន​​ស្ទើរ​រាល់ថ្ងៃ​។

លោក​ហូ​ស​សាម​បា​ដ្រា​ន​សមាជិក​ការិយាល័យ​នយោបាយ​របស់​ហា​ម៉ាស់ ក្នុង​បទ​សម្ភាសន៍​មួយ​ថ្លែង​ថា ដំណាក់កាល​ទី​២​មិន​ទាន់​អាច​ចាប់ផ្ដើម​ឡើយ បើ​ដរាបណាអ៊ី​ស្រា​អែ​ល​បន្ត​រំលោភ​បំពាន​កិច្ចព្រមព្រៀង ហើយ​មិន​គោ​រព​បណ្ដា​ការ​សន្យា​របស់​ខ្លួន​ ។

លោក​បាន​ចោទប្រកាន់​ជា​ពិសេស​លើ​អ៊ី​ស្រា​អែ​ល​ថា រាំង​ខ្ទប់​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​ហ្គា​ហ្សា​ដោយ​បន្ត​ថា ក្រុម​ហា​ម៉ាស់​ស្នើ​ដល់​បណ្ដា​ប្រទេស​ជា​អ្នក​អាជ្ញាកណ្ដាល ឲ្យ​ធ្វើការ​គាបសង្កត់ ឲ្យ​អ៊ី​ស្រា​អែ​ល​គោរព​ដំណាក់កាល​ទី​មួយ​នៃ​កិច្ចព្រមព្រៀង​។

បន្ទាប់​ពី​នេះ​បន្តិច​ប្រភព​សន្តិសុខ​អ៊ី​ស្រា​អែ​ល​មួយ​ប្រកាស​ថា អ៊ីស្រា​អែ​ល​អនុញ្ញាតឡើង​វិ​ញុ​ចាប់ពី​ថ្ងៃ​ទី​១០​ធ្នូ​ទៅ​ការ​ឆ្លងកាត់ សម្រាប់​ដឹក​ជំនួយ​មនុស្សធម៌​ចូល​ហ្គា​ហ្សា មក​ពី​ប្រទេស​ហ្ស៊​ក​ដា​នី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ