ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ F-16 ថៃហោះរំលោ.ភដែនអាកាសកម្ពុជា និងបានទម្លា.ក់គ្រា.ប់បែក​២​គ្រាប់នៅស្រុក​ស្វាយចេក

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ហោះ​លើ​ភូមិសាស្ត្រ ឃុំ​អូរ​បី​ជាន់ និង​ហោះ​លើ​រង្វង់​មូល​ស្ទឹង​បត់ ចំនួន​២​លើក ហើយ​បាន​ទម្លាក់​គ្រាប់បែក​នៅ​ភូមិ​ស្លរ​ក្រាម…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ហោះ​លើ​ភូមិសាស្ត្រ ឃុំ​អូរ​បី​ជាន់ និង​ហោះ​លើ​រង្វង់​មូល​ស្ទឹង​បត់ ចំនួន​២​លើក ហើយ​បាន​ទម្លាក់​គ្រាប់បែក​នៅ​ភូមិ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ។

លោក ជំទាវ ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹង​ថា ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ បាន​ធ្វើ​សកម្មភាព និង​បើក​ការ​បាញ់ប្រហារ​មក​ក្នុង​ដែន​អធិបតេយ្យ​ស្របច្បាប់​របស់​កម្ពុជា នៅ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​៥ ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ មាន ៖

-នៅ​វេលា​ម៉ោង​៩:៤៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ហោះ​លើ​ភូមិសាស្ត្រ ឃុំ​អូរ​បី​ជាន់ និង​ភូមិសាស្ត្រ​ប៉ោយ​ប៉ែ​ត ។

-នៅ​វេលា​ម៉ោង​៩:៥០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 បាន​ហោះ​លើ​រង្វង់​មូល​ស្ទឹង​បត់ ចំនួន​២​លើក ភូមិសាស្ត្រ​ប៉ោយ​ប៉ែ​ត ។

-នៅ​វេលា​ម៉ោង​៩:៥០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 និង​បាន​ហោះ​បាន​ទម្លាក់​គ្រាប់​ចំនួន​២​គ្រាប់ ក្នុង​ទីតាំង​ភូមិសាស្ត្រ ភូមិ​ស្លរ​ក្រាម ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ