ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការជួយសង្គ្រោះជនភៀសសឹក! ពលរដ្ឋជាង ១០ម៉ឺននាក់ ភៀសខ្លួនចោលផ្ទះសម្បែង

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ដោយសារ​ការ​ឈ្លានពាន​ពី​យោធា​ថៃ ចាប់តាំងពី​ថ្ងៃ​ទី​៧ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ដោយសារ​ការ​ឈ្លានពាន​ពី​យោធា​ថៃ ចាប់តាំងពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ និង​គិត​មក​ត្រឹម​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២៥ មាន​ជនភៀសសឹក​កម្ពុជា​ចំនួន​២៩១០៥​គ្រួសារ ស្មើនឹង​១០១ ១២៩​នាក់ បាន​ភៀសខ្លួន ចេញពី​លំនៅ​ដ្ឋា​ន​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ។

ក្រសួងការពារជាតិ បាន​បន្ត​ថា កម្ពុជា​សម្រេចចិត្ត​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ដោយ​បាញ់​តបត​វិញ ហើយ​ផ្តោត​តែ​លើ​គោលដៅ​យោធា​ថៃ​ប៉ុណ្ណោះ មិន​សំដៅ​គោលដៅ​ជន​ស៊ី​វិល ឬ​កន្លែង​ស៊ី​វិល​ណាមួយ​ឡើយ ។

សូម​បញ្ជាក់​ថា សេចក្តី​ប្រកាស​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ជំហរ​រឹង​មាំ​របស់​រាជរដ្ឋាភិបាល និង​កងទ័ព​កម្ពុជា ក្នុង​ការ​ការពារ​ទឹកដី​គ្រប់​មួយ​មី​លី​ម៉ែត្រ ។

ទន្ទឹម​នឹង​ការ​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ រាជរដ្ឋាភិបាល​ក៏​កំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ជួយ​សង្គ្រោះ និង​ផ្គត់ផ្គង់​ស្បៀងអាហារ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​រង​គ្រោះ​ផង​ដែរ ។

ស្ថានការណ៍​នេះ​ទាមទារ​ឱ្យ​មានការ​រួបរួម​ជាតិ​ជា​ធ្លុង​មួយ ដើម្បី​គាំទ្រ​ដល់​កងកម្លាំង​ជួរ​មុខ និង​ជួយ​សម្រាលទុក្ខ​លំបាក​របស់​ជនភៀសសឹក ខណៈ​ដែល​កម្ពុជា​បន្ត​ឈរ​លើ​គោលការណ៍​យុត្តិធម៌ និង​ការ​ការពារ​ជាតិ​មាតុភូមិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ