ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានអំពាវនាវ ដល់សប្បុរសជននានា ដែលមានបំណងចង់បរិច្ចាគនូវសម្ភារៈ និងថវិកា សម្រាប់គាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក នៅតាមព្រំដែនកម្ពុជា-ថៃ ។
បើយោងតាមលិខិតអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ!
សូមគោរពជម្រាបជូនដំណឹងដល់សប្បុរសជននានា ដែលមានបំណងចង់បរិច្ចាគនូវសម្ភារៈ និងថវិកា សម្រាប់គាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក នៅតាមព្រំដែនកម្ពុជា-ថៃ ។
ក្នុងសង្គ្រាមឈ្លានពានរបស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១៤និង១៥នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារ ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើន។
រដ្ឋបាលខេត្តកំពង់ស្ពឺនឹងរៀបចំទទួលចាប់ពីថ្ងៃជូនដំណឹងនេះតទៅ អាស្រ័យសូមសប្បុរសជនានា មេត្តាជ្រាបជាព័ត៌មាន៕




ចែករំលែកព័តមាននេះ