មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ប្រាប់អ្នកសារព័ត៌មានបរទេស នៅរាជធានីអាប៊ូដាប៊ី ពីការឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជា
រាជធានីអាប៊ូដាប៊ី ៖ លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ…
រាជធានីអាប៊ូដាប៊ី ៖ លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ…
រាជធានីអាប៊ូដាប៊ី ៖ លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឆ្លៀតប្រាប់អ្នកសារព័ត៌មានបរទេសជាច្រើនរូប ដែលបានចូលរួមក្នុងពិធីសម្ពោធកម្មវិធីប្រគល់រង្វាន់ព័ត៌មានទូស្សន៍សកលខាងត្បូង (Global South Video News Awards) នៅរាជធានី Abu Dhabi នៃប្រទេសអារ៉ាប់រួម (United Arab Emirates) អំពីការឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៨ រហូតមកដល់ថ្ងៃនេះ ។
លោកបណ្ឌិត បានបន្តសាររបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ អំពីការបាញ់ប្រហារទាំងកម្រោលចូលក្នុងដែនអធិបតេយ្យភាពកម្ពុជា ពីសំណាក់យោធាថៃ ដែលបានប្រើអាវុធតូចធំគ្រប់ប្រភេទ និងបាញ់ផ្សែងពុល រួមទាំងយន្តហោះ F-16 ទម្លាក់គ្រាប់បែកផង ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាយ៉ាងហោចណាស់ចំនួន៧នាក់បានស្លាប់ និង២០នាក់ទៀតរងរបួស ខណៈរាប់ម៉ឺនគ្រួសារ កំពុងក្លាយជាជនភៀសសឹក រត់ចេញពីផ្ទះសម្បែងនៅជិតព្រំដែនថៃ ៕





ចែករំលែកព័តមាននេះ