ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសសឹកជាង១​ពាន់គ្រួសារ ត្រូវ​បាន​ជម្លៀស​​ចេញ​​ពី​ទីតាំង​ផ្សេង​ៗ​គ្នា ​មកកាន់ទីទួល​សុវត្ថិ​ភាព​​​ក្នុង​ខេត្តសៀមរាប

3 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ បើ​តាម​របាយការណ៍​ពី​រដ្ឋ​បាល​ខេត្ត​សៀមរាប បានឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង ១​រសៀល ថ្ងៃ​ទី ៨ ខែធ្នូ ឆ្នាំ​២០២៥ …

ខេត្ត​សៀម​រា​ប ៖ បើ​តាម​របាយការណ៍​ពី​រដ្ឋ​បាល​ខេត្ត​សៀមរាប បានឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង ១​រសៀល ថ្ងៃ​ទី ៨ ខែធ្នូ ឆ្នាំ​២០២៥  បងប្អូន​ជនភៀសសឹក បាន​ជម្លៀស​មក​ពី​ទីតាំង​ផ្សេង​ៗ​គ្នា បាន​ចូល​រក​ទីតាំង​សុវត្ថិ​ភាព​ក្នុង​ខេត្ត​សៀមរាប មាន​ចំនួន ១,៤០១ គ្រួសារ ស្មើ​និង​៣,៧២៥​នាក់ នៅ​តាម​បណ្ដា ក្រុង ស្រុក ទូ​ទាំង​ខេត្តសៀមរាប ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​។

ក្នុង​នោះ រដ្ឋបាល​ខេត្តសៀមរាប បាន​ត្រៀម​ទីតាំង នៅ​តាម​បណ្តា ក្រុង ស្រុក ទាំង ១៣ ស្មើ​និង​៦៥​ទីតាំង ដើម្បី​ត្រៀម​ទទួល បងប្អូន​ជនភៀសសឹក មក​ពី​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ថៃ​។‎

សូម​បញ្ជាក់​ថា ចាប់ពី​វេលា​ម៉ោង​ប្រមាណ ៥ ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥  យោធា​ថៃ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា និង ជន​ស៊ី​វិល នៅ​តំបន់​ព្រំដែន បណ្តាល​ឱ្យ យោធា ស្លាប់ ម្នាក់ និង របួស​ប្រជាពលរដ្ឋ ជា​ច្រើន នាក់ ហើយ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ជម្លៀស ចេញពី​លំនៅ​ឋាន​ភ្លាម ៗ ដើម្បី​ធានា​បាន​សុខ​សុវត្ថិភាព ។‎

ក្នុង​នោះ​ដែរ​នា​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ឃើញ​មាន​វត្តមាន ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ដ​សៀម រាប​.​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ ត្រួតពិនិត្យ​ប៉ុស្តិ៍​សុខភាព និង​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ភៀស​សឹក​ពី​តំបន់​សមរ ភូមិ​មក​ទីតាំង​សុវត្ថិ ភាព ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត នៅ​វត្ត​ប្រាសាទ​បូ​ទុម​មោង ស្ថិត​នៅ​ភូមិ​មោង​ខាងត្បូង ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

ឯកឧត្តម អភិបាល ខេត្ត​បាន​ណែនាំ​ដល់​រដ្ឋបាល​ក្រុង ស្រុក​ទាំង អស់​ត្រូវ​រៀបចំ​កន្លែង​ស្នាក់​នៅ ថែទាំ​សុខភាព និង​ផ្គត់ផ្គង់​ស្បៀង​ឱ្យ​បាន​គ្រប់គ្រាន់​ដល់​បងប្អូន​ជនភៀសសឹក​ដែល​មក​ស្នាក់​នៅ​ក្នុង​ខេត្ត​របស់​យេ​ី​ង ចៀសវាង​មានការ​ខ្វះខាត​។

ជាមួយ​គ្នា​នេះ សូម​រដ្ឋបាល ក្រុង ស្រុក ត្រូវចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​សុខភាព និង​អនាម័យ​បរិស្ថាន​ឱ្យ​បាន​ល្អ​ចៀសវាង​មាន​ជំងឺឆ្លង​ដោយ​ប្រការ​ណាមួយ​។ ឯកឧត្តម អភិបាលខេត្ត​ក៏​បាន​ជម្រាប​ដល់​បងប្អូន​ជនភៀសសឹក​ទាំងអស់​មាន​បញ្ហា​អ្វី​កេ​ី​ត​ឡេ​ី​ង​សូម​រាយការណ៍​ទៅ​ក្រុមការងារ ក្រុង ស្រុក ដែល​បាន​ប្រចាំការ​នៅ​ទីតាំង​សុវត្ថិភាព​របស់​បងប្អូន ចៀសវាង​មានការ​ខ្វះខាត​ណា មួយ​ដែល​ក្រុមការងារ​មិន​បានដឹង និង​សូម​បងប្អូន​ថែទាំ​សុខភាព ឱ្យ​បាន​ល្អ ព្រមទាំង​ជឿ​ទុក ចិត្ត​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​បាន​កេ​ី​ត​ឡេ​ី​ង​នៅ​តាម​បន្ទាត់​ព្រំ​ដែ​នេះ ។

ឯកឧត្តម ប្រាក់ សោភ័ណ​  បាន​ចាត់​ឯកឧត្តម គុ​ជ លី​ណា អនុប្រធាន​ង​ចិ​ន្ត្រៃ​យ៍​គណៈ​ក​ម្មា​ធិ ការ​សាខា ចុះ​ពិនិត្យ​ទីតាំង​សុវត្ថិ ភាព​នៅ​តាម​ស្រុក​មួយ ចំនួន ដើម្បី​ត្រៀម និង​ទទួល​គ្រួសារ​ភៀស​សឹក​ពី​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​កំពុង​មាន​ជម្លោះ​សារ​ជា​ថ្មី​។‎

សូម​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​សុ​វ​តិ្ថ​ភាព​ដែល​មាន​ចុះ​ពិនិត្យ​រួម​មាន​៖ ១- ស្រុក​វ៉ា​រិ​ន​៖ – វត្ត​ស្រែ​ណូ​យ – វត្ត​ទួល​ព្រះពុទ្ធ​- វត្ត​អូរ​រំចេក ។ ២- ស្រុក​អង្គរជុំ​៖ – វត្ត​ចារ​ឈូក​រង្សី – វត្ត គោល ។ ៣- ស្រុក​ស្រីស្នំ​៖ – វត្ត​មោង – វត្ត​ជ្រោយ នាង​ងួ​ន ។ ៤- ស្រុក​ក្រឡាញ់​៖ – វត្ត​បូ​ណ៌​ខ្នារ​តេ​ជោ​  – វត្ត​សំពៅ​លូន​  – វត្ត​ភ្នំ​ទ្រង់​បាត – វត្ត​សែន​សុខ – វត្ត​អូរ​ជុំ​បន្ទាយ​ជ័យ​រង្សី – វត្តស្រ​ណា​ល​- សាលាឆទាន​ភូមិ​ស​ន្ថ​ន់ ។ ៥- ស្រុក​ពួក​៖ – វត្ត​ព្រៃ​ជ្រូក – វត្ត​សសរ ស្ដម្ភ ។ ថ្ងៃនេះ បង ប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក បាន​មក​ដល់ និង​ស្នាក់​នៅ​តាម​ទីតាំង​សុវត្ថិភាព​សរុប​ចំនួន ១,៤០១​គ្រួសារ ស្មើនឹង ៣,៧២៥​នាក់ រួចរាល់​ហើយ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ