ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកអភិបាលខេត្តសៀមរាបចុះត្រួតពិនិត្យ ទីតាំងសុវត្ថិភាព និងសំណេះសំណាលជាមួយ​ពលរដ្ឋដែលបានភៀសសឹកពីតំបន់សមរភូមិមុខ

2 ថ្ងៃ មុន

ខេត្តសៀមរាប៖ លោកប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ត្រួតពិនិត្យប៉ុស្តិ៍សុខភាព និងកន្លែងស្នាក់នៅបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹកពីតំបន់សមរភូមិមកទីតាំងសុវត្ថិភាព ដែលរៀបចំដោយរដ្ឋបាលខេត្ត នៅវត្តប្រាសាទបូទុមមោង ស្ថិតនៅភូមិមោងខាងត្បូង…

ខេត្តសៀមរាប៖ លោកប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ត្រួតពិនិត្យប៉ុស្តិ៍សុខភាព និងកន្លែងស្នាក់នៅបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹកពីតំបន់សមរភូមិមកទីតាំងសុវត្ថិភាព ដែលរៀបចំដោយរដ្ឋបាលខេត្ត នៅវត្តប្រាសាទបូទុមមោង ស្ថិតនៅភូមិមោងខាងត្បូង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវរៀបចំកន្លែងស្នាក់នៅ ថែទាំសុខភាព និងផ្គត់ផ្គង់ស្បៀងឱ្យបានគ្រប់គ្រាន់ដល់បងប្អូនជនភៀសសឹកដែលមកស្នាក់នៅក្នុងខេត្តរបស់យើង ចៀសវាងមានការខ្វះខាត។ ជាមួយគ្នានេះ សូមរដ្ឋបាលក្រុង ស្រុកត្រូវចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងអនាម័យបរិស្ថានឱ្យបានល្អចៀសវាងមានជំងឺឆ្លងដោយប្រការណាមួយ។

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្តក៏បានជម្រាបដល់បងប្អូនជនភៀសសឹកទាំងអស់មានបញ្ហាអ្វីកើតឡើងសូមរាយការណ៍ទៅក្រុមការងារក្រុង ស្រុក ដែលបានប្រចាំការនៅទីតាំងសុវត្ថិភាពរបស់បងប្អូន ចៀសវាងមានការខ្វះខាតណាមួយដែលក្រុមការងារមិនបានដឹង និងសូមបងប្អូនថែទាំសុខភាព ឱ្យបានល្អ ព្រមទាំងជឿទុកចិត្តរាជរដ្ឋាភិបាលក្នុងការដោះស្រាយរាល់បញ្ហាដែលបានកើតឡើងនៅតាមបន្ទាត់ព្រំដែនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ