ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលក្រុងតាខ្មៅ ៖ «សប្បាយបាន តែកុំឱ្យរំខានអ្នកដទៃ» សមត្ថកិច្ចមានសិទ្ធិអន្តរាគមន៍ ដើម្បីការពារសណ្ដាប់ធ្នាប់សាធារណៈ

3 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដើម្បី​ធានា​បាន​នូវ​ភាព​សុខដុមរមនា និង​ការ​រស់នៅ​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​មូលដ្ឋាន អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ចេញ​សេចក្តី​ប្រកាស​ក្រើនរំលឹក​មួយ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​សកម្មភាព​កម្សាន្ត​សប្បាយ ការ​ហូប​ចុក និង​ការ​ច្រៀង​រាំ ។…

ខេត្តកណ្តាល ៖ ដើម្បី​ធានា​បាន​នូវ​ភាព​សុខដុមរមនា និង​ការ​រស់នៅ​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​មូលដ្ឋាន អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ចេញ​សេចក្តី​ប្រកាស​ក្រើនរំលឹក​មួយ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​សកម្មភាព​កម្សាន្ត​សប្បាយ ការ​ហូប​ចុក និង​ការ​ច្រៀង​រាំ ។

ជាក់ស្តែង អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ការ​ហូប​ចុក​ច្រៀង​លេង​សប្បាយ គឺ​សិទ្ធ​របស់​បងប្អូន​តែ​សូម​អោយ​មានការ​កំណត់​សូមកុំ​អោយ​ការ​សប្បាយ​នេះ​នាំ​អោយ​ប៉ះពាល់​និង​រំខាន​អារម្មណ៍​អ្នក​ជិតខាង ។

អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​បញ្ជាក់​ថា បងប្អូន​មាន​សិទ្ធិ​របស់​បងប្អូន ប៉ុន្តែ​សមត្ថកិច្ច​ក៏​មាន​សិទ្ធិ​រក្សា​នូវ​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​ក្នុង​សង្គម​ដែរ ។

សូម​បញ្ជាក់​ថា សារ​នេះ​ចង់​ដាស់តឿន​ថា «​សូម​សប្បាយ​ចុះ តែ​សូម​សប្បាយ​ដោយ​ការ​ទទួលខុសត្រូវ​»​។ ការ​សប្បាយ​ដែល​មានការ​យោគយល់ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក នឹង​នាំ​មក​នូវ​ភាព​សុខដុមរមនា​ទាំង​គ្រួសារ​យើង និង​ទាំង​អ្នក​ជិតខាង ហើយ​ក៏​មិន​បង្ក​ជា​បញ្ហា​ដល់​អាជ្ញាធរ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ