ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំពាវនាវ​ឲ្យ​អ្នក​សារព័ត៌មាន​និង​អ្នកលេង​បណ្តាញ​​សង្គម​ កុំផ្សព្វ​ផ្សាយ និង​ចែករំលែក​ព័ត៌​មាន​អំពី​ទីតាំង​ឈរជើង ការ​ចល័ត​ទ័ព លេណ​ដ្ឋាន​​កងទ័ព ការ​ប្រើ​ប្រាស់​គ្រឿង​​សព្វាវុធ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ឯកឧត្តម​នេត្រ ភក្ត្រា បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌​មាន​ និង​ប្រើប្រាស់​បណ្តាញ​សង្គម​កុំ​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​អំពី​ទីតាំង​ឈរជើង ការ​ចល័ត​ទ័ព លេណដ្ឋាន​កងទ័ព…

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ឯកឧត្តម​នេត្រ ភក្ត្រា បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌​មាន​ និង​ប្រើប្រាស់​បណ្តាញ​សង្គម​កុំ​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​អំពី​ទីតាំង​ឈរជើង ការ​ចល័ត​ទ័ព លេណដ្ឋាន​កងទ័ព ការ​ប្រើប្រាស់​គ្រឿង​សព្វាវុធ​កម្ពុជា​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សរសេ​រលើ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម ​នៅ​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ ២០២៥​យ៉ាង​ដូច្នេះ​ថា ក្រសួង​ព័ត៌មាន​សូម​ណែនាំ និង​ស្នើ​សា​ជា​ថ្មី​ដល់​បងប្អូន​អ្នក​សារព័ត៌មាន អ្នក​​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោត​ទស្សន៍ និង​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​​សង្គម​ទាំងអស់ កុំ​ធ្វើការ​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​អំពី​ទីតាំង​ឈរជើង ការ​ចល័ត​ទ័ព លេណដ្ឋាន​កងទ័ព ការ​ប្រើប្រាស់​គ្រឿង​សព្វាវុធ យុទ្ធោប្បករណ៍ និង​ការ​សម្ងាត់​របស់​កងទ័ព ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិសុខ ជាតិ​និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​បំពេញបេស​កកម្ម​ជូន​ជាតិ​ ។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏សូម​បងប្អូន​តាមដាន​ និង​ទទួល​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ ជា​ពិសេស ​ប្រភព​ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ដែល​នឹង​ផ្តល់​ព័ត៌មាន​ជា​ប្រចាំ​ពី​កា​រវិ​វត្ត​នៃ​ស្ថានការណ៍ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ