រាជធានីភ្នំពេញ៖ ក្រុមហ៊ុន TODAY internet គឺជាក្រុមហ៊ុនផ្ដល់សេវាអុីនធឺណិតកម្រិតខ្ពស់ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ ចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន TODAY internet បានចូលរួមក្នុងកម្មវិធី “ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា – អន្តរជាតិ” ជាកម្មវិធីដ៏ធំមួយ នៅចុងឆ្នាំនេះដែលដាក់បង្ហាញនូវគ្រឿងសំណង់ គ្រឿងចក្រធំៗដ៍សំបូរបែប និងមានការ
អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ រួមជាមួយក្រុមហ៊ុនឯកជន និងស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនកុះករ ។

ក្នុងនោះដែរក្រុមហ៊ុន TODAY internet ក៏បានចូលរួម និងផ្គត់ផ្គង់នូវសេវាអុីនធឺណិតឥតគិតថ្លៃ
ដល់កម្មវិធីនេះ រយៈពេលបីថ្ងៃពេញផងដែរ បូករួមទាំងមានការផ្ដល់ជូនជាគូប៉ុងចំនួន ១០%
បន្ថែមទៅលើកញ្ចប់អុីនធឺណិតគេហដ្ឋានរបស់ខ្លួន និងមានកាដូរអនុស្សាវរីយ៍ សម្រាប់អ្នកចូល
រួមក្នុងកម្មវិធីនេះផងដែរ ។

យ៉ាងណាមិញ នេះជាលើកទី ៤ ហើយ ដែលក្រុមហ៊ុន TODAY internet បានផ្គត់ផ្គង់នូវសេវា
អុីនធឺណិតឥតគិតថ្លៃដល់កម្មវិធី “ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា – អន្តរជាតិ” នេះ ។
កម្មវិធីនេះគឺប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលស្ថិតនៅក្នុងមជ្ឈ
មណ្ឌលសន្និបាត និងពិពណ៍កោះពេជ្រ ។ កុំភ្លេចមកចូលរួម និងមកលេងស្តង់របស់ TODAY internet ដើម្បីទទួលបានការប្រឹក្សា ទៅលើកញ្ចប់អុីនធឺណិតទាំងអាជីវកម្ម និងគេហដ្ឋានពីអ្នក
ជំនាញរបស់យើង និងទទួលបានកាដូរអនុស្សាវរីយ៍ជាច្រើនទៀត ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ