វិស័យស្រូវអង្ករកម្ពុជាសម្រាប់ឆ្នាំ២០២៥នេះ ត្រូវបានគេព្យាករណ៍ថា អាចនឹងនាំចេញបានតម្លៃជាង២ពាន់លានដុល្លារ ។
រូបតំណាងដោយAI អ្នកជំនាញផ្នែកស្រូវអង្ករមួយរូប បានឲ្យដឹងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ថា នៅឆ្នាំ២០២៥ កម្ពុជា អាចនាំចេញស្រូវបានប្រហែលជា១,៥ពាន់លានដុល្លារ ស្របពេលដែលអង្ករអាចរង្វង់ជិត ៦០០ លានដុល្លារ ។

ការអះអាងនេះ គឺស្របពេលដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា ១១ខែកន្លងមកនេះកម្ពុជាអាចលក់ស្រូវបានប្រមានជា៦,០៩ លានតោន ជាមួយនឹងទឹកប្រាក់សរុបប្រមាណជា១,៤ ពាន់លានដុល្លារ ។
ដោយឡែកអង្ករវិញ ប្រភពដដែលបានអះអាងថា ពីខែមករា ដល់វិច្ឆិកា គឺអាចនាំចេញបានដល់ទៅជាង ៨០ ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណជាជាង៥២៦លានដុល្លារ ៕
ចែករំលែកព័តមាននេះ