ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំបារាំងនិងអាល្លឺម៉ង់សម្តែងការមិន​ទុក​ចិត្តលើការចរចារបស់លោក​ត្រាំ ដោយសង្ស័យថា អាមេរិកចង់«សម្រួលដល់ការទាមទាររបស់លោកពូទីន»

1 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​អធិការបតី​អា​ល្លឺ​ម៉​ង់​លោក​ហ្វ្រី​អ៊ី​ឌ្រិ​ក​មេស និង​មេដឹកនាំ​អឺរ៉ុប​ដទៃ​ៗ​ទៀត បាន​សម្ដែង​ការ​មិន​ទុកចិត្ត​របស់​ពួក​គេ លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អា​មេ​រិ​ក ដើម្បី​ចរចា​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ជាមួយ​រុ​ស្ស៊ី ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កាសែត​អា​ល្លឺ​ម៉​ង់​DER…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​អធិការបតី​អា​ល្លឺ​ម៉​ង់​លោក​ហ្វ្រី​អ៊ី​ឌ្រិ​ក​មេស និង​មេដឹកនាំ​អឺរ៉ុប​ដទៃ​ៗ​ទៀត បាន​សម្ដែង​ការ​មិន​ទុកចិត្ត​របស់​ពួក​គេ លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អា​មេ​រិ​ក ដើម្បី​ចរចា​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ជាមួយ​រុ​ស្ស៊ី ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កាសែត​អា​ល្លឺ​ម៉​ង់​DER SPIEGEL ក្រោយ​ដកស្រង់​ការ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​របស់​មេដឹកនាំ​ទាំងនោះ ។

ក្នុង​កិច្ច​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​មួយ​កាល​ពិ​ថ្ងៃ​ទី​១ ធ្នូ ជាមួយ​បណ្ដា​សម​ភាគី​អឺរ៉ុប និង​លោក​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី ប្រធានាធិបតី​បារាំង​លើក​ឡើង​ថា រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​មាន​ល្បិច​កល​ដើម្បី​ប៉ុនប៉ង​ចរចា​ពី​ការ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន តែ​រដ្ឋការ​នោះ​សង្ស័យ​ថា​ចង់​សម្រួល​ដល់​បណ្ដា​ការ​ទាមទារ​របស់​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ។

លោក​ថា មាន​គ្រោះថ្នាក់​ដែល​អា​មេ​រិ​ក​ក្បត់​អ៊ុយ​ក្រែ​ន​លើ​បញ្ហា​ដែនដី ដោយ​គ្មាន​ការ​ធានា​ច្បាស់លាស់់​ខាង​ផ្នែក​សន្តិសុខ ។ យើង​មានការ​ជ្រើសរើស​របស់​យើង​ចំពោះ​ការ​ផ្លាស់​ប្ដូរ​នេះ ។ ប្រធា​នាធិបតី​បារាំង​ឲ្យ​ដឹង​ជា​សាធារណៈ​ពី​ជំហរ​របស់​លោក​លើ​ការ​ចរចា​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​រវាង​រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក​ដែល​លោក​ថា មិន​ខុស​អី​ពី​រឿង​ឯកជន​ឡើយ ។ លោក​បន្ត​ថា ជំហរ​បារាំង​គឺ​គ្មាន​អ្វី​ត្រូវ​សម្រេច​ទាក់ទិន​នឹង​អ៊ុយ​ក្រែ​ន​ឡើយ ហើយ​អឺរ៉ុប​ត្រូវ​តែ​ជា​ភាគី​ចូលរួម​ពេញលេញ​ក្នុង​ការ​ចរចា ។ ក្នុង​ន័យ​នេះ​ទិដ្ឋភាព​មួយ​ចំនួន​នៃ​សំណើ​អា​មេ​រិ​ក ចាំបាច់​ត្រូវ​ធ្វើការ​បំភ្លឺ​ថែម​ទៀត​។

តាម​កាសែត​DER SPIEGEL​ដែល​មិន​បញ្ជាក់​ប្រភព​ថា អធិការបតី​អា​ល្លឹ​ម៉​ង់​បាន​និយាយ​ទៅ​កាន់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​នា​បណ្ដា​ថ្ងៃ​ខាង​មុខ​។ អា​មេ​រិ​ក​អាច​ដើរ​ខ្សែលើ​អ្នក​និង​លើ​យើង​។ ទោះបី​យ៉ាងណា​អធិការបតី​អា​ល្លឺ​ម៉​ង់​បដិសេធ មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​គូសបញ្ជាក់​ថា​មិន​ទម្លាយ​ខ្លឹមសារ នៃ​ការ​និយាយ​គ្នា​តាម​ទូរស័ព្ទ​នោះ​ឡើយ​ព្រោះ​ជា​រឿង​សម្ងាត់ ។

គណៈប្រតិភូ​អា​មេ​រិ​ក​និង​អ៊ុយ​ក្រែ​ន​បាន​ជួប​ពិភាក្សា​គ្នា​ថ្មី​ទៀត​កាលពី​ថ្ងៃ​ទី​៤​ធ្នូ នៅ​ជាយក្រុង​មៃ​អា​មី​រដ្ឋ​ផ្ល​រី​ដា ខណៈ​ក្រុង​វ៉ា​ស៊ី​ន​តោន​ស្វែងរក​ឲ្យ​មានការ​អនុម័ត ផែនការ​ដើម្បី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ពេល​វិល​ត្រឡប់​ពី​ក្រុង​មូ​ស្គូ​ជួប​ជាមួយ​លោកពូ​ទី​ន វិញ បេសកជន​ពិសេស​លោក​ត្រាំ​គឺ​លោក​STEVE WITKOFF និង​កូនប្រសា​រលោក​ត្រាំ​គឹ​លោក​JARED KUSHNER ត្រូវ​ពិភាក្សា​ជាមួយ​អ្នក​ចរចា​សំខាន់​អ៊ុយ​ក្រែ​ន​លោក​រូ​ស្ទេ​ម​អ៊ូ​មី​រ៉ូ​វ ។

គណៈប្រតិភូ​អា​មេ​រិ​ក​និង​គណៈប្រតិភូ​អ៊ុយ​ក្រែ​ន​ធ្លាប់​ជួប​គ្នា​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​នៅ​ជិត​ក្រុង​មៃ​អា​មី ដោយ​មាន​វត្តមាន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ម៉ា​កូ​រូ​ប៊ី​យ៉ូ​។ ប៉ុន្តែ​ការ​ស្វែងរក​ការ​សម្របសម្រួល​មួយ​ពិតជា​លំបាក​ខ្លាំង ហើយ​នៅ​ខ្សែ​រណសិរ្ស​វិញ​កងទ័ព​រុ​ស្ស៊ី​កំពុង​បន្ត​វាយ​រុលទៅមុខ​យឺត​ៗ ក៏​ទោះបីជា​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ​ក្ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ