សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែន កាលពីថ្ងៃទី៤ ធ្នូ ចោទប្រកាន់រុស្ស៊ីថា បញ្ជូនកុមារអ៊ុយក្រែនដែលចាប់ពង្រត់ក្នុងបណ្ដាដែនដីដែលខ្លួនកាន់កាប់ទៅកាន់បណ្ដាជំរំអប់រំនៅកូរ៉េខាងជើង ដែលនៅទីនោះពួកគេ ត្រូវបំពាក់ដោយកម្មវិធីអប់រំបែបរុស្ស៊ី និងទទួលការហ្វឹកហ្វឺនបែបយោធា ។

លោកឌីមីត្រូលូប៊ីណេតជាសកម្មជនសិទ្ធិមនុស្សអ៊ុយក្រែនម្នាក់លើកឡើងថា តាមព័ត៌មានថ្មីនានានាំឲ្យគេយល់ថា កុមារមួយចំនួនដែលចាប់ពង្រត់ពីម្ដាយពួកគេ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីមក អាចត្រូវបញ្ជូនទៅកាន់កន្លែងមួយស្ថិតនៅចម្ងាយដល់ជិត៩០០០គីឡូម៉ែត្រពីអ៊ុយក្រែន ។ កុមារម្នាក់ៗត្រូវតែស្វែងរកការពារនិងនាមកកាន់ផ្ទះគេវិញ ។ បណ្ដាកុមារអ៊ុយក្រែនមិនអាចត្រូវប្រើប្រាស់ជាឧបករណ៍ដោយអ្នកឈ្លានពានឡើយ។

តាមអង្គការសិទ្ធិមនុស្សអាមេរិកREGIONAL CENTER FOR HUMMAN RIGHTS ថា មានជំរំអប់រំកែប្រែដល់១៦៥កន្លែងដែលអាចទទួលបណ្ដាកុមារអ៊ុយក្រែន ស្ថិតនៅរុស្ស៊ី បេឡារុស និងក្នុងបណ្ដាតំបន់កាន់កាប់ ហើយពេលនេះនៅកូរ៉េខាងជើង ៕

ចែករំលែកព័តមាននេះ