ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឧស្សាហ៍ទៅកំពង់សោមត្រូវដឹង! រឿងកំណត់ល្បឿនតាមប្រភេទឡាន

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លក្ខខណ្ឌ​គួរ​យល់​ដឹង​អំពី «​ការ​កំណត់​ល្បឿន​បើកបរ​» នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ លក្ខខណ្ឌ​គួរ​យល់​ដឹង​អំពី «​ការ​កំណត់​ល្បឿន​បើកបរ​» នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៥ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា ល្បឿន​ទាប​បំផុត​(​អប្បបរមា​) និង​លឿន​បំផុត​(​អតិបរមា ) សម្រាប់​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម​៖ អប្បបរមា អតិបរមា (​យឺត​បំផុត​) (​លឿន​បំផុត​) ។

-ល្បឿន 60 – 120km/h រថយន្ត​គ្រួសារ​/​ធុន​ស្រាល

-ល្បឿន 60 – 100km/h រថយន្ត​ធុន​ធ្ងន់​មិន​មាន​សណ្តោង​សឺ​ម៉ី​រ៉ឺ​ម៉ក ឬ​ម៉ូតូ​500cc/27kW​ឡើង​ទៅ

-ល្បឿន 60 – 80km/h រថយន្ត​សណ្តោង​សឺ​ម៉ី​រ៉ឺ​ម៉ក ឬ​សណ្តោង​យាន​ដំណើរ​កំសាន្ត

ករណី​មាន​ផ្លា​ក​សញ្ញា​កំណត់​ល្បឿន​អតិបរមា អ្នកបើកបរ ត្រូវ​អនុវត្ត​តាម​ជា​កំហិត ជំនួស​ឱ្យ​គោលការណ៍​ខាងលើ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ករណី​ផ្លូវ​កោង ច្រកចូល​ចំហៀង​ទៅ​ផ្លូវ​ល្បឿន​លឿន អ្នកបើកបរ​ត្រូវ​បាន​កំណត់​ឱ្យ​បើកបរ​ត្រឹមតែ 40km/h ប៉ុណ្ណោះ រួច​ទើបត្រូវ​បង្កើន​ល្បឿន​ដល់ 60km/h ។

ដោយឡែក​កន្លែង​ដែល​ចាំបាច់​ត្រូវ​បន្ថយល្បឿន ក៏​ត្រូវ​បាន​ដាក់​នូវ​គំនូស​រំ​ញ័រ​(Rumble Stripes) ដើម្បី​ដាស់តឿន​ដល់​អ្នកបើកបរ​ផង​ដែរ ។ សូម​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​ដោយ​ការ​ទទួលខុសត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ