រាជធានីភ្នំពេញ ៖ យុវជន០៦នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈនៅសង្កាត់ឪឡោក ខណ្ឌកំបូល ត្រូវបានសមត្ថកិច្ចណែនាំអប់រំ និងធ្វើកិច្ចសន្យា ។ នេះបើយោងតាមផេក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានទប់ស្កាត់យុវជន ០៦នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវបេតុង ភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល។
១-អ្នកបើកបរឈ្មោះ ជឹម រតនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិព្រៃសំរោង ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកបើកបរ)។
២-ឈ្មោះ ហេង ឌីណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល បុរីសង្ឃឹមថ្មីសង្កាត់ សង្កាត់កំបូល ខណ្ឌកំបូល (ជាអ្នកជិះក្រោយ) ។
៣-អ្នកបើកបរឈ្មោះ សុភ័ក្រ គីមឡុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករ ស្នាកនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល (អ្នកបើកបរ)។
៤-ឈ្មោះ ឈុំ ស៊ីថៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល (ជាអ្នកជិះពីក្រោយ)។
៥-ឈ្មោះ វឿន ស៊ីនឿន ភេទ ប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិត្រពាំងទ្រាប់ សង្កាត់ បឹងធំ ខណ្ឌកំបូល (អ្នកបើកបរ)។
៦-ឈ្មោះ ផល់ តុលា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកបើកបរ)។ ចំពោះវត្ថុតាង ចាប់យក ៖ ម៉ូតូ០៤គ្រឿង ។
បច្ចុប្បន្នយុវជនខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក អប់រំណែនាំ និងធ្វើកិច្ចសន្យា ហើយបានធ្វើកំណត់ហេតុដកហូតម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក រយៈពេល០៣ខែ ៕
ចែករំលែកព័តមាននេះ