ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់លៀស៣រថយន្តអត់ប៉ាស្ព័រ មានបំណងទៅ​វៀតណាម យកមកលែងនៅទន្លេអ្នកលឿង

2 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​ជលផល​ស្ទាក់​ចាប់​រថយន្ត​០៣​គ្រឿង​ដែល​ឈ្មួញ​ដឹក​លៀស​រាប់​តោន​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​ហើយ​បាន​នាំ​យក​លៀស​ទាំង​០៣​​រថយន្ត​ ទៅ​លែង​នៅ​ទន្លេមេគង្គ​អ្ន​ល​លឿង​។​ករណី​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ​ធ្នូ​ ឆ្នាំ២០២៥​ នៅ​ចំណុច​ភូមិ​ឈើទាល ​ឃុំ​ឈើទាល​ ស្រុក​ស្វាយ​ជ្រំ​ ។…

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​ជលផល​ស្ទាក់​ចាប់​រថយន្ត​០៣​គ្រឿង​ដែល​ឈ្មួញ​ដឹក​លៀស​រាប់​តោន​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​ហើយ​បាន​នាំ​យក​លៀស​ទាំង​០៣​​រថយន្ត​ ទៅ​លែង​នៅ​ទន្លេមេគង្គ​អ្ន​ល​លឿង​។​ករណី​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ​ធ្នូ​ ឆ្នាំ២០២៥​ នៅ​ចំណុច​ភូមិ​ឈើទាល ​ឃុំ​ឈើទាល​ ស្រុក​ស្វាយ​ជ្រំ​ ។

បើ​តាម​មន្ត្រី​ជល់ផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ​គឺ​អនុវត្ត​តាម​បទបញ្ជា​ពី​ឯកឧត្តម​អគ្គនាយកដ្ឋាន​ជល់ផល​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ សហការ​ជាមួយ​ស្ថា​ប​ន័​ពាក់​ព​ន្ធ័​បង្ក្រាប​និង​ទប់ស្កាត់​ការ​នាំ បទល្មើស​ជល់ផល (​លៀស​)​ដោយ​ខុសច្បាប់ ចេញ​ទៅ​ប្រទេស​ជិតខាង​។

ប្រភព​បន្ត​ថា ប្រតិបត្តិការ​នេះ​បាន​ស្ទាក់​ឃាត់​ចាប់​រថយន្ត​ធូ​រី​ស​កែ​ឆ្នៃ​ចំនួន​០៣​គ្រឿង​បាន​ដឹក​លៀស​ពី​ខេត្តពោធិសាត់​ឆ្ពោះ​មក​ខេត្តស្វាយរៀង​ក្នុង​គោលបំណង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ ក៏​ត្រូវ​ក្រុមការងារ​ជល់ផល​ទាក់​ចាប់​បាន​នៅ​ឃុំ​ឈើទាល​ស្រុក​ស្វាយ​ជ្រំ​ ។ ​បន្ទាប់​ពី​ឃាត់​រថយន្ត​បទល្មើស​ជលផល​នេះ​ក៏​បាន​នាំ​យក​លៀស​នៅ​ក្នុង​រថយន្ត​ទាំង​៣​គ្រឿង​ទៅ​លែង​នៅ​ក្នុង​ទន្លេមេគង្គ ត្រង់​ចំណុច​ឃុំ​អ្នក​លឿង​ស្រុក​ពាមរ​ក៏​ខេត្តព្រៃវែង រួច​នាំ​យក​រថយន្ត​ដឹក​បទល្មើស​ជល់ផល​ទាំង​៣​គ្រឿង​រួម​ទាំង​ម្ចាស់រ​ថយ​ន្យ​មក​ប្រគល់​ឲ្យ​លោក​ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​។

ករណី​នេះ​ដែរ​ មហាជន​កំពុង​តាមដាន​មើល​ថា​តើអ្ន​ក​បើកបរ​រថយន្ត​និង​ឈ្មួញ​ម្ចាស់​លៀស​មាន​វាសនា​យ៉ា​ងណា? ឬ​គ្រាន់តែ​ផាកពិន័យ​និង​ឃាត់​តែ​រថយន្ត​ទុក សូម​រង់ចាំ​ព័ត៌មាន​លម្អិត​នៅ​ពេល​ក្រោយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ