ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក រ័ត្ន វណ្ណៈ ស្ថិតក្នុងភូមិតាម៉ ឃុំតាសួសស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលពលីក្នុងពេលបំពេញបេសកកម្មការពារទឹកដី ។
គួររំលឹកផងថា លោកព្រិន្ទបាលឯក រ័ត្ន វណ្ណៈ នាយក្រុម២ អនុសេនាធំលេខ២ កាំភ្លើងដេកាហ្សិត៨២ វរសេនាតូចអន្តរាគមន៍លេខ២៦១ កងពលតូចអន្តរាគមន៍លេខ៦ ពលីជីវិតកាលពីថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក្ត ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយពុលផ្សែងពុលទាហានសៀមឈ្លានពានកន្លងទៅ នៅតំបន់ប្រសាទតាមាន់ធំ។ នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី រស់ សុផាន់នី ព្រមទាំងក្រុមគ្រួសារ និងបានបួងសួង ដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកព្រិន្ទបាលឯក រ័ត្ន វណ្ណៈ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕






ចែករំលែកព័តមាននេះ