ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់បានហើយ ! រថយន្តបង្កហានិភ័យធ្វើឱ្យជ្រុះទំនិញលើ​ផ្លូវ​ល្បឿន​លឿន

2 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក ផ​ន រឹម បាន​ចេញ​សេចក្តីជូនដំណឹង​ជា​សាធារណៈ​មួយ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បាន​បង្ហាញ​ពី​ចំណាត់ការ​របស់​សមត្ថកិច្ច ទៅ​លើ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង ដែល​ផ្ទុកទំនិញ​ជ្រុះ​លើ​ផ្លូវ​ល្បឿន​លឿន…

ខេត្តព្រះសីហនុ ៖ លោក ផ​ន រឹម បាន​ចេញ​សេចក្តីជូនដំណឹង​ជា​សាធារណៈ​មួយ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បាន​បង្ហាញ​ពី​ចំណាត់ការ​របស់​សមត្ថកិច្ច ទៅ​លើ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង ដែល​ផ្ទុកទំនិញ​ជ្រុះ​លើ​ផ្លូវ​ល្បឿន​លឿន ។

ជាក់ស្តែង លោក​ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ជម្រាប​ជូន​សាធារណជន និង​អ្នក​ធ្វើ​ដំណើរ លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មេត្តា​ជ្រាប​ថា នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​១៨:៤៦​នាទី ក្រុមការងារ​ក្រុមហ៊ុន សហការ​ជាមួយ​នគរបាល​ប្រចាំ​ផ្លូវ​ល្បឿន​លឿន បាន​ឃាត់​រថយន្ត ដែល​ផ្ទុកទំនិញ​ជ្រុះ​លើ​ផ្លូវ​ល្បឿន​លឿន ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ និង​ពិន័យ​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​រួចរាល់ ។

បញ្ជាក់ ៖ រថយន្ត​នេះ បាន​ចូល​មក​ផ្លូវ​ល្បឿន​លឿន នៅ​ច្រក​ស្ទឹង​ហាវ​Pk172 មក​ចេញ​នៅ​ច្រក​ស្រែអំបិល PK135 ។

សូម​បញ្ជាក់​ថា ករណី​នេះ គឺជា​សារ​ដាស់តឿន ដល់​បងប្អូន​អ្នក​ដឹក​ជញ្ជូន​ទាំងអស់ សូម​មេត្តា​ពិនិត្យ​មើល​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​ការ​វេច​ខ្ចប់​ទំនិញ​ឱ្យ​បាន​ត្រឹមត្រូវ និង​រឹង​មាំ​បំផុត មុន​នឹង​ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ។ ការ​ធ្លាក់​ទំនិញ​នៅ​ពេល​យានយន្ត​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន អាច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ឬ​សោកនាដកម្ម​ដល់​អាយុជីវិត​អ្នក​ដទៃ​បាន​គ្រប់​វិនាទី ៕

Screenshot
Screenshot

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ