ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវិនិយោគលើវិស័យឧស្សាហកម្មស្ទុះជាងគេក្នុង រយៈពេល ៧ឆ្នាំចុងក្រោយ

2 ម៉ោង មុន

លោក លឹ​ម វិសាល អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បាន​អះអាង កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ពី​ឆ្នាំ​២០១៨ ដល់​ខែតុលា ឆ្នាំ​២០២៥ កម្ពុជា​បាន​ទាក់ទាញ​វិនិយោគទុន…

លោក លឹ​ម វិសាល អគ្គលេខាធិការ​រង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បាន​អះអាង កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ពី​ឆ្នាំ​២០១៨ ដល់​ខែតុលា ឆ្នាំ​២០២៥ កម្ពុជា​បាន​ទាក់ទាញ​វិនិយោគទុន សរុប​៥៣,៥​ពាន់​លាន​ដុល្លារ ។

រូបតំណាងដោយ AI

លោក​បាន​អះអាង​ថា គម្រោង​វិនិយោគ​ទាំងនេះ កសិកម្ម​បាន​ទាក់ទាញ​ទុន​វិនិយោគ​សរុប​តិច​ជាងគេ គឺ​ត្រឹមតែ ៣,៧​ភាគរយ​ប៉ុណ្ណោះ បន្ទាប់​មក​ទេសចរណ៍ គឺ​ប្រមាណ​ជា​២៥,៩​ភាគរយ ហើយ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ គឺ​មាន​៣០,១​ភាគរយ ខណៈ​ដែល​ទុន​ច្រើន​ជាងគេ គឺ​ឧស្សាហកម្ម ដែល​មាន​ទុន​ប្រមាណ​ជា​៤០,៣​ភាគរយ ។

នៅ​ក្នុង​រយៈពេល​នេះ វិនិយោគទុន​ធំ​ជាងគេ គឺ​ចិន វិនិយោគទុន​នៅ​ក្នុងស្រុក ជប៉ុន សិង្ហ​បុរី វៀតណាម ថៃ កូរ៉េ​ខាងត្បូង ម៉ា​ឡេ​ស៊ី និង​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ