ធនាគារជាតិ ប្រកាសដកហូតអាជ្ញាបណ្ណ «HUIONE PAY» ជាផ្លូវការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសនារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះថា គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក(HUIONE…
រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសនារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះថា គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក(HUIONE…
រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសនារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះថា គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក(HUIONE PAY PLC.) ត្រូវបានដកហូតអាជ្ញាបណ្ណធ្វើប្រតិបត្ដិការ យោងតាមលិខិតចុះតាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា និងបានបំពេញកាតព្វកិច្ចជម្រះបញ្ជីរំលាយគ្រឹះស្ថានតាមនីតិវិធីច្បាប់ចប់ជាស្ថាពរ ដោយក្រុមហ៊ុនសវនកម្ម រីចឆ៍ & ផាតនើរ(REACHS & PARTNERS Co.,Ltd)។ ក្នុងន័យនេះរាល់កាតព្វកិច្ចទូទាត់ជូនម្ចាស់បំណុល(ដែលក្នុងនោះរួមមានអតិថិជនផងដែរ)របស់គ្រឹះស្ថាននេះ ត្រូវបានបំពេញចប់សព្វគ្រប់រួចរាល់ស្របតាមនីតិវិធីច្បាប់។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់បន្តថា ដោយមើលឃើញពីសកម្មភាព ចរាចរ ទិញ លក់ ឬទូទាត់ទ្រព្យសកម្មគ្រីបតូ ដែលមិនត្រឹមត្រូវស្របតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ស្ដីពី ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ និងសេចក្ដីថ្លែងការណ៍របស់ស្ថាប័នពាក់ព័ន្ធ, ធនាគារជាតិបានក្រើនរំឭកឱ្យសាធារណជន និងគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូទាំងនេះ ដ្បិតថា មកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្ដល់សេវាពាក់ព័ន្ធ នឹងទ្រព្យសកម្មគ្រីបតូនោះនៅឡើយទេ៕


ចែករំលែកព័តមាននេះ