ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្រេច​លើកលែង​ទិដ្ឋាការ​សាកល្បង​សម្រាប់​ពលរដ្ឋ​ចិន​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន ដោយ​​ផ្តល់​រយៈពេល​ស្នាក់​នៅ​ចំនួន​១៤​ថ្ងៃ​រយៈពេល​៤​ខែ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ស្នើ​សុំ​គោលការណ៍​អនុវត្ត​សាកល្បង​ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​ឆ្នាំ​២០២៦ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​លើកលែង​ទិដ្ឋាការ​សាកល្បង​សម្រាប់​ពលរដ្ឋ​ចិន ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន ដោយ​ផ្តល់​រយៈពេល​ស្នាក់​នៅ​ចំនួន​១៤​ថ្ងៃ និង​ចាប់ផ្តើម​អនុវត្ត គិត​ចាប់ពី​ថ្ងៃ​ទី​១៥ មិថុនា​-​ថ្ងៃ​ទី​១៥ តុលា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ស្នើ​សុំ​គោលការណ៍​អនុវត្ត​សាកល្បង​ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​ឆ្នាំ​២០២៦ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​លើកលែង​ទិដ្ឋាការ​សាកល្បង​សម្រាប់​ពលរដ្ឋ​ចិន ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន ដោយ​ផ្តល់​រយៈពេល​ស្នាក់​នៅ​ចំនួន​១៤​ថ្ងៃ និង​ចាប់ផ្តើម​អនុវត្ត គិត​ចាប់ពី​ថ្ងៃ​ទី​១៥ មិថុនា​-​ថ្ងៃ​ទី​១៥ តុលា ២០២៦ ។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២​ធ្នូ ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​ឯកភាព​ជា​គោលការណ៍​សម្រេច​ផ្តល់​ការ​លើកលែង​ទិដ្ឋាការ​សាកល្បង​សម្រាប់​ពលរដ្ឋ​ចិន​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន ដោយ​ផ្តល់​រយៈពេល​ស្នាក់​នៅ​ចំនួន​១៤​ថ្ងៃ ក្នុងអំឡុងពេល​៤​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦ ដោយ​ពុំ​តម្រូវ​ឱ្យ​មាន​ពាក្យ​ស្នើ​សុំ និង​ពុំ​មាន​បង់​កម្រៃ ដោយ​គ្រាន់តែ​បំពេញ E-arrival card ។

ក្នុងអំឡុងពេល​សុពលភាព​នៃ​ការ​អនុវត្ត ភ្ញៀវ​ចិន​អាច​អញ្ជើញ​មក​កម្ពុជា​ប៉ុន្មាន​លើក​ក៏​បាន​។ អនុញ្ញាត​ឱ្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដាក់​ស្នើ​និង​ចរចា​ជាមួយ​ភាគី រដ្ឋា​ភិបាល​ចិន​ឱ្យ​បន្ធូរបន្ថយ និង​សម្រួល​នីតិវិធី​នៃ​ការ​ស្នើ​សុំ​ទិដ្ឋាការ​ដល់​ទេសចរ​ខ្មែរ ទៅ​ប្រទេស​ចិន ដើម្បី​ឈាន​ដល់​ការ​អនុវត្ត​ការ​លើកលែង​ទិដ្ឋាការ​បដិការ​តែ​ម្តង នា​ពេល​អនាគត ។ ដើម្បី​មាន​ប្រសិទ្ធ​ភាព គូរ​សហការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​គោលដៅ​ចិន​ឱ្យ​បាន​ល្អ និង​ឆាប់រហ័ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ