ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បម្រាម៦យ៉ាង ដែលអ្នកបើកបរត្រូវដឹង ពេលធ្វើដំណើរលើផ្លូវល្បឿនលឿន

5 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ បាន​ចេញ​សេចក្តីជូនដំណឹង ក្រើនរំលឹក​ដល់​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ទាំងអស់​ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ។ ជាក់ស្តែង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០១…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ បាន​ចេញ​សេចក្តីជូនដំណឹង ក្រើនរំលឹក​ដល់​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ទាំងអស់​ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ។

default

ជាក់ស្តែង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សេចក្តី​ក្រើនរំលឹក ដើម្បី​ការពារ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ក្រុមហ៊ុន សូម​ធ្វើការ​ក្រើនរំលឹក​បន្ថែម​អំពី​ចំណុច​សំខាន់​ៗ​មួយ​ចំនួន ដែល​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ គួរ​យល់​ដឹង ។

ដើម្បី​ចៀសវាង​គ្រោះថ្នាក់ និង​រក្សា​សណ្តាប់ធ្នាប់​ដងផ្លូវ ក្រុមហ៊ុន​បាន​គូសបញ្ជាក់​ពី​ចំណុច​ហាមឃាត់​សំខាន់​ៗ​ចំនួន ៦ ដែល​អ្នកបើកបរ​ត្រូវ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ៖
១.​ហាម​បើកបរ​ត្រឡប់​ក្រោយ
២.​ហាម​បើកបរ​បញ្ច្រាសទិស ឬ​ថយក្រោយ
៣.​ហាម​បើកបរ​លើស​ល្បឿន​កំណត់
៤.​ហាម​ដឹក​អ្នកដំណើរ​នៅ​ក្រោយ​រថយន្ត​ភី​ក​អាប់
៥.​ហាម​បោះ​សំរាម​ចោល​តាម​ផ្លូវ
៦.​ហាម​ឈប់​លើ​គន្លង​ឈប់​បន្ទាន់ ដោយ​គ្មាន​ករណី​អាសន្ន ។

ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន សង្ឃឹម​យ៉ាង​មុតមាំ​ថា អ្នកបើកបរ​ទាំងអស់​នឹង​ចូលរួម​សហការ​គោរព​តាម​ការ​ណែនាំ​នេះ ដើម្បី​ប្រែក្លាយ​ការ​ធ្វើ​ដំណើរ​របស់​លោក​អ្នក ឱ្យ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ និង​សុវត្ថិភាព​ដល់​គោលដៅ ។ សូម​បើកបរ​ដោយ​ការ​ទទួលខុសត្រូវ ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ