ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ព្រមាន​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ​បើ​នៅ​តែ​ជះក្លិន​ស្អុយ​ទៀត​នោះ​នឹង​អនុវត្ត​តាម​​ច្បាប់

8 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​របស់​លោកស្រី លី កញ្ញា នៅ​ភូមិ​ទី​៣ ឃុំ​ល្វា​លើ ស្រុក​ចំការលើ បាន​បង្ក​ជះក្លិន​ស្អុយ​មក​លើ​ភូមិឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ហើយ​ត្រូវ​បាន​គេ​ថត​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម…

ខេត្តកំពង់ចាម​ ៖ ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​របស់​លោកស្រី លី កញ្ញា នៅ​ភូមិ​ទី​៣ ឃុំ​ល្វា​លើ ស្រុក​ចំការលើ បាន​បង្ក​ជះក្លិន​ស្អុយ​មក​លើ​ភូមិឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ហើយ​ត្រូវ​បាន​គេ​ថត​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម ​។ ​ជាមួយ​នោះ ​ត្រូវ​បាន​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​ចាត់​ឱ្យ​លោក​ចាន់ រ៉ា​ន់ អភិបាលរង​ខេត្ត​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​ ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ដល់ទី​តាំង​ចិញ្ចឹម​ជ្រូក​តែ​ម្ដង​ ។

លោក​នួន គង់​ស​ល្យ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹង ​នា​រសៀល​ថ្ងៃ​ទី​២៨ ​វិច្ឆិកា​ ឆ្នាំ​២០២៥ ថា ចំពោះ​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​នេះ​ ទើបតែ​ដំណើរការ​បើក​អាជីវកម្ម​ ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៧០០​ម៉ែត្រ ពី​ភូមិ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ ។ កាលពី​ប៉ុន្មាន​ខែ​មុន​ មិន​ដែល​មាន​បញ្ហា​ចោទ​ឡើង​នោះ​ទេ ​ទើបតែ​មក​ដល់​រដូវរំហើយ​ខ្យល់​បក់​ពី​ទិស​ខាងជើង​ ​ជា​ហេតុ​ធ្វើ​ឲ្យ​នាំ​ក្លិនស្អុយ​ជះ​ទៅ​ដល់​ភូមិឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង​ ត្រូវ​បាន​ឯកឧត្តម​អភិបាលខេត្ត​បាន​ចាត់​ឱ្យ​លោក​ចាន់ រ៉ា​ន់​ អភិបាលរង​ខេត្ត បាន​ចាប់​តាំង​ឱ្យ​ក្រុមការងារ​ចម្រុះ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​ កាលពី​ថ្ងៃ​ទី​២៦ ​វិច្ឆិកា ឆ្នាំ​២០២៥ ហើយ​បញ្ហា​ក្លិនស្អុយ​ដែល​ជះ​ទៅ​ដល់​ភូមិ​ពលរដ្ឋ ​ដោយសារ​តែ​កត្តា​ឡ​ជីវៈឧស្ម័ន​ និង​មិន​មាន​ដាំ​ដើមឈើ​ជុំវិញ​កសិដ្ឋាន​នោះ​ទេ ​។

ដូច្នេះ​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​មន្ត្រី​ជំនាញ​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម​បើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ត្រូវ​តែ​ធ្វើការ​ដាំ​ដុះ​ដើមឈើ​ឲ្យ​បាន​ច្រើន ​ព្រោះថា​វា​មាន​អត្ថប្រយោជន៍​ជួយ​ទប់​កម្លាំង​ខ្យល់​បោក​ៗ​ និង​ស្រូប​យកជាតិ​ពុល​បាន​មួយ​ចំនួន​ទៀត​ផង ​។

​ក្រោយ​ពី​ទទួល​បានការ​សម្របសម្រួល​ពី​អភិបាលរង​ខេត្ត​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ គឺ​ម្ចាស់​កសិដ្ឋាន​យល់ព្រម​ធ្វើ​តាម​របស់​អាជ្ញាធរ ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​ជះក្លិន​ភាយ​ទៅ​ដល់​អ្នក​ភូមិ​បន្ត​ទៀត​ ។

ជាមួយ​នោះ​ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ចាម ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ចុះ​ត្រួតពិនិត្យ​បង្ក​ក្លិន​របស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ស្ថិត​នៅ​ភូមិ​ទី​៣ ឃុំ​ល្វា​លើ​ស្រុក​ចំការលើ ក្នុង​នោះ​រួម​មាន​ដូច​ជា​÷

១-​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ​ស្ថិត​នៅ​ភូមិ​ទី​៣ ឃុំ​ល្វា​លើ ស្រុក​ចំការលើ ខេត្តកំពង់ចាម ត្រូវ​បាន​សាងសង់​ចម្ងាយ​ពី​ភូមិ​ប្រមាណ​ជាង​៧០០​ម៉ែត្រ ពី​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ ។ ​សំណង់​កសិដ្ឋាន​នេះ​ ត្រូវ​បាន​សាងសង់​តាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស​និង​មានច្បាប់​អនុញ្ញាត​អាជីវកម្ម​ត្រឹមត្រូវ​ ។

២-​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ខាងលើ​ ពិតជា​បាន​បង្ក​ក្លិន​បន្តិចបន្តួច​ចេញពី​ទីតាំង​កសិដ្ឋាន​ពិតប្រាកដ​មែន​ ។ ​ដោយ​បញ្ហា​នេះ ​បង្ក​ឡើង​ដោយ​អាង​ប្រព្រឹត្ត​កម្ម​សំណល់​រឹង​រាវ ​(​ឡ​ជីវឧស្ម័ន​) សម្រាប់​កាត់​បន្ថយ​ក្លិន​លាមក​សត្វ​នៅ​មាន​ចំណុច​ខ្វះខាត​ ។

​ក្នុង​ករណី​ម្ចាស់​កសិដ្ឋាន​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុមការងារ ​ឬ​នៅ​មាន​ក្លិន​បញ្ហា​បង្ក​ក្លិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រដ្ឋបាល​ខេត្ត ​និង​អនុវត្ត​យ៉ាង​តឹង​រឹង​បំផុត ​។ ជាមួយ​នោះ​ កសិដ្ឋាន​នេះ​ទើបតែនឹង​ដំណើរការ​ចិញ្ចឹម​ជ្រូក​ត្រង់​ចំនួន​ប៉ុន្មាន​ពាន់​ក្បាល​គឺ​លោក​ប្រធាន​មន្ទីរ​មិន​បាន​បញ្ជាក់​ច្បាស់​នោះ​ទេ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ