ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយការ​នារី​! ទឹក​ខ្ញី​ក្តៅ​ឧណ្ហ​ៗ បំបាត់​ការ​ហើម​ពោះ និង​ឈឺចា.ប់​ពេល​មក​រដូ.វ​!

3 ម៉ោង មុន

ដំណោះស្រាយ​ធម្មជាតិ​! សម្រាប់​នារី​ៗ​ដែល​ឧស្សាហ៍​មាន​បញ្ហា ហើមពោះ ឬ មិន​ស្រួល​ក្នុង​ក្រពះ ការ​ទទួលទាន ទឹក​ខ្ញី​ក្តៅ​ឧណ្ហ​ៗ ត្រូវ​បាន​គេ​ដឹង​ថា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បរទេស​។ យន្តការ​ដ៏​ពូកែ​៖បំបាត់​ការ​រលាក​:…

ដំណោះស្រាយ​ធម្មជាតិ​! សម្រាប់​នារី​ៗ​ដែល​ឧស្សាហ៍​មាន​បញ្ហា ហើមពោះ ឬ មិន​ស្រួល​ក្នុង​ក្រពះ ការ​ទទួលទាន ទឹក​ខ្ញី​ក្តៅ​ឧណ្ហ​ៗ ត្រូវ​បាន​គេ​ដឹង​ថា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បរទេស​។

យន្តការ​ដ៏​ពូកែ​៖
បំបាត់​ការ​រលាក​: ខ្ញី​ផ្ទុក​សារធាតុ Gingerol ដែល​មាន​ឥទ្ធិពល​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។

បណ្ដេញ​ឧស្ម័ន​: វា​ជួយ​បណ្ដេញ​ឧស្ម័ន (​ខ្យល់​) ចេញពី​ក្រពះ ដែល​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រួល និង​បាត់​អាកា​រៈ​ហើមពោះ​។

អត្ថប្រយោជន៍​ពិសេស​សម្រាប់​សុខភាព​ស្បែក និង​រដូវ​៖
សម្រួល​ចរន្តឈាម​: ជួយ​ឱ្យ​ចរន្តឈាម​ដើរ​បាន​ល្អ ដែល​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមាន​សុខភាព​ល្អ និង​ភ្លឺ​ថ្លា​។

បំបាត់​ការ​ឈឺចាប់​: ត្រូវ​បាន​គេ​ស្គាល់​ថា​អាច​ជួយ បំបាត់​ការ​ឈឺចាប់ ក្នុងអំឡុងពេល​មក​រដូវ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ