ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ ធ្វើ​ចលនា​៥​នេះ ងាយ​ធ្វើ​ឱ្យ​​កូន​ក្នុង​ផ្ទៃ​របួស​ខ្លាំង​ណាស់

1 នាទី មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សកម្មភាព​៥​ដែល​ងាយ​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​របួស​ខ្លាំង​ណាស់​។ តើ​មាន​អ្វី​ខ្លះទៅ? អ្នក​ម្តាយ​មិន​គួរ​តែងតែ​ស្ទាប​ពោះ​របស់​អ្នក​ក្នុង​ពេល​ជិត​គ្រប់​ខែ​ទេ ព្រោះ​ការ​ស្ទាប​ពោះ​ច្រើន អាច​ធ្វើ​ឲ្យ​ស្បូន​អ្នក​បើក​ធំ​មុន​កំណត់​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន មិន​គួរ​យកដៃ​អង្អែល​ពោះ​ច្រើន​ឡើយ​។ អ្នក​ម្តាយ​មិន​គួរ​តែងតែ​ខឹង​ច្រើន​ទេ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សកម្មភាព​៥​ដែល​ងាយ​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​របួស​ខ្លាំង​ណាស់​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​ម្តាយ​មិន​គួរ​តែងតែ​ស្ទាប​ពោះ​របស់​អ្នក​ក្នុង​ពេល​ជិត​គ្រប់​ខែ​ទេ ព្រោះ​ការ​ស្ទាប​ពោះ​ច្រើន អាច​ធ្វើ​ឲ្យ​ស្បូន​អ្នក​បើក​ធំ​មុន​កំណត់​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន មិន​គួរ​យកដៃ​អង្អែល​ពោះ​ច្រើន​ឡើយ​។

អ្នក​ម្តាយ​មិន​គួរ​តែងតែ​ខឹង​ច្រើន​ទេ ព្រោះ​នៅ​ពេល​ដែល​អ្នក​ខឹង សម្ពាធ​ឈាម​របស់​អ្នក​នឹង​អាច​ឡើង​ខ្ពស់ ដោយ​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ពិបាក​ដកដង្ហើម​។ ដូចនេះ អ្នក​គួរតែ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ មិន​គួរ​ខឹង​ច្រើន​នោះ​ទេ​។

ស្ត្រី​មាន​ផ្ទៃពោះ ក៏​មិន​គួរ​ហាត់ប្រាណ​ក្រោយ​ពិសា​របាយ​ឆ្អែត​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​រំលាយ​អាហារ​មិន​បាន​ល្អ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ពោះ​អ្នក​ឈឺ​ទៀត​ផង​។ ជា​ពិសេស ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ចង់​ក្អួត​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ក្នុង​ផ្ទៃ ធ្វើ​ឲ្យ​កូន​លូតលាស់​មិន​បាន​ល្អ​នោះ​ទេ​។
ស្ត្រី​មាន​ផ្ទៃពោះ មិន​អាច​ផាត់មុខ​ច្រើន​ទេ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​ម្សៅ​ផាត់មុខ​ទាំងនោះ អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​មិន​គ្រប់​រូបរាង​ឡើយ​។ ជា​ពិសេស ក៏​ងាយ​ធ្វើ​ឲ្យ​កូន​កើត​មាន​ស្នាម​ដៅ​ផង​ដែរ​។

អ្នក​ម្តាយ​មិន​គួរ​តែងតែ​អង្គុយ​គង​ទាក់​ខ្លា​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ឈាម​ក្នុង​រាង​កាយ​អ្នក​ដើរ​មិន​ស្រួល​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ជា​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ