ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្បូងឃ្មុំ និងកំពង់ចាម កាន់តែជិតគ្នា ! ផ្លូវជាតិ លេខ៧១ C ជា «សរសៃឈាមសេដ្ឋកិច្ច» ដ៏សំខាន់របស់កម្ពុជា

2 ម៉ោង មុន

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​យ៉ាង​ច្បាស់​អំពី​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​នៃផ្លូវជាតិ​លេខ ៧១C ។ ក្រសួង​បាន​ចាត់​ទុក​ផ្លូវ​មួយ​ខ្សែ​នេះ​ថា​ជា «​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តា នុពល​» មិន​អាច​ខ្វះ​បាន ក្នុង​ការ​ជួយ​ទ្រទ្រង់…

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​យ៉ាង​ច្បាស់​អំពី​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​នៃផ្លូវជាតិ​លេខ ៧១C ។ ក្រសួង​បាន​ចាត់​ទុក​ផ្លូវ​មួយ​ខ្សែ​នេះ​ថា​ជា «​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តា នុពល​» មិន​អាច​ខ្វះ​បាន ក្នុង​ការ​ជួយ​ទ្រទ្រង់ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ ។

ជាក់ស្តែង ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ ផ្លូវជាតិ​លេខ​៧១C ជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ជួយ​សម្រួល​ដល់​កា​រត​ភ្ជាប់​ទំនាក់ទំនង​គមនាគមន៍ ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​តំបន់ រួមចំណែក​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម និង​ទេសចរណ៍​បាន​ឆាប់រហ័ស និង​ចំណាយ​តិច ជា​ពិសេស​ជាមួយ​ប្រទេស​ជិតខាង ។

សូម​ជម្រាប​ជូន​ថា ផ្លូវជាតិ​លេខ ៧១C មាន​ប្រវែង ១១៤,៦២​គីឡូម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​៧ ចំណុច PK150+700 ក្នុង​ខេត្ត​ត្បូងឃ្មុំ រហូត​ទៅ​ដល់​ផ្លូវជាតិ​លេខ​៧១ ចំណុច PK30+400 ក្នុង​ខេត្តកំពង់ចាម ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១២ ខែមេសា ឆ្នាំ ២០២៥ ។

ការ​ប្រកាស​របស់​ក្រសួង​សាធារណការ​នៅ​ពេល​នេះ គឺជា​ការ​ក្រើនរំលឹក​ដល់​សាធារណជន អំពី​តម្លៃ​នៃ​សមិទ្ធផល​ជាតិ និង​ជា​ការ​បង្ហាញ​ពី​ផ្លែផ្កា​នៃ​ការ​អភិវឌ្ឍ​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​កសាង ដើម្បី​បម្រើ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ