ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុ.តគល់ឈើក្នុងដីស្រែ ឆេះរាលដាលដល់ស្រូវអស់ច្រើនហិកតា​

1 ម៉ោង មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ៖ ​មាន​អគ្គី​ភ័យ​ឆាបឆេះ​រាលដាល​ដល់​ស្រូវ​​អស់​ជាច្រើន​​ហិ​កតា កាលពី​វេលា​ម៉ោង​១២និង៣០​នាទី​​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​ឈើ​ស្លាប់ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ​។…

ខេត្ត​ឧត្តរមានជ័យ ៖ ​មាន​អគ្គី​ភ័យ​ឆាបឆេះ​រាលដាល​ដល់​ស្រូវ​​អស់​ជាច្រើន​​ហិ​កតា កាលពី​វេលា​ម៉ោង​១២និង៣០​នាទី​​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​ឈើ​ស្លាប់ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ​។

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ដីស្រែ​របស់​ប្រជា​ពលរដ្ឋ​ចំនួន​៥​គ្រួសារ​​ស្មើរ​ផ្ទៃដី​ចំនួន១១​ហិ​កតា​ស្ថិត​នៅ​ចំណុច​ត្រពាំង​ព្រីងតា​ណែម ខាងកើត​អូរ​កប់​សេះ​ប្រហែល២​គីឡូម៉ែត្រ​ក្នុងភូមិ​ឃុំ​ខាងលើ​។

ប្រជាពលរដ្ឋ​ដដែល​បាន​បញ្ចា​ក់ថា​ក្នុងចំណោម​ផ្ទៃដី​ស្រែ​របស់​ពលរដ្ឋ​ចំនួន១១​ហិ​កតា​នោះ​ មាន​ដីស្រែ​ខ្លះ​បាន​ច្រូត​កាត់​រួចរាល់​មួយ​ចំនួន​ហើយ​តែ​មិនទាន់​ដឹក​ជញ្ជូន​និង​ដីស្រែ​ខ្លះ​ទៀត​ដោយ
មិន​ទាន់​បាន​ច្រូតកាត់​នៅឡើយ​ទេ​។

​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​  មុន​ពេលកើតហេតុ ​មាន​ប្រជា​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ជុង រិ​ទ្ធ ភេទ​ប្រុស អា​យុ៤៥​ឆ្នាំ​ បាន​ដុត​គល់ឈើ​ក្នុង​ដីស្រែ​របស់ខ្លួន បន្ទាប់​មក​បាន​ពន្លត់រួច​ហើយ​ដែរ តែ​វា​នៅ​សេសសល់​ខ្លះ​មិន​ទាន់រ​លុត​អស់ ​ស្រាប់តែ​ភ្លើង​បាន​ឆេះ​រាលដាល​ឡើង​វិញ​ ។ ​បន្ទាប់​មក​ក៍​មានការ​ភ្ញាក់​ផ្អើល​ដល់​​អ្នក​ភូមិ​មាន​មនុស្ស​ចូលរួម​ពន្លត់ចំនួន​៤៥នាក់ (​ស្រី​១៨​នាក់​)ដែរ​ តែ​អ​កុស​លដោយសារ​តែ​ភ្លើង​ឆាបឆេះ​លឿន​ពេកស្រូវ​ក្នុង​ស្រែ​ឆេះ​ហ្មត់​ដោយ​មិន​អាចជួយ​សង្គ្រោះ​បាន​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ