ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការក្តៅ ! កំពង់ឆ្នាំងឃាត់រថយន្តយក្ស ៤គ្រឿងភ្លាមៗ ក្រោយរកឃើញដឹកអាកាស្យា លើសទម្ងន់

1 នាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​ចម្រុះ​ខេត្តកំពង់ឆ្នាំង ឃាត់​បាន​រថយន្ត​ធំ​ចំនួន ៤​គ្រឿង ដឹក​ដើម​អាកា​ស្យា លើស​ទម្ងន់​កម្រិត​កំណត់ ។ នេះ​បើ​យោង​តាម រដ្ឋបាល​ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​ចម្រុះ​ខេត្តកំពង់ឆ្នាំង ឃាត់​បាន​រថយន្ត​ធំ​ចំនួន ៤​គ្រឿង ដឹក​ដើម​អាកា​ស្យា លើស​ទម្ងន់​កម្រិត​កំណត់ ។ នេះ​បើ​យោង​តាម រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា អនុវត្ត​តាម​ណែនាំ​របស់​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត នៅ​វេលា​ល្ងាច ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ កម្លាំង​ចម្រុះ​ខេត្ត និង​ស្រុក​សាមគ្គី​មាន​ជ័យ ដឹកនាំ​ដោយ​លោក ជា សុខ​រិ​ទ្ធិ អភិបាលរង​ខេត្ត និង​លោក ឈួ​ន ចាន់​ណា អភិបាលស្រុក​សាមគ្គី​មាន​ជ័យ បាន​ចុះ​ល្បាត​ត្រួតពិនិត្យ និង​បាន​ឃាត់​រថយន្ត​ធុន​ធំ ៤​គ្រឿង ដែល​ដឹក​ដើម​អាកា​ស្យា​លើស​ទម្ងន់​លើស​កម្រិត​កំណត់ យក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា ៖ បច្ចុប្បន្ន រថយន្ត​ដែល​ល្មើសច្បាប់​ទាំង​០៤​គ្រឿង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់​ទុក និង​នាំ​យក​ទៅ​រក្សា​ទុក ដើម្បី​កសាង​សំណុំរឿង និង​អនុវត្ត​នីតិវិធី​ផាកពិន័យ ឬ​ទោសទណ្ឌ​ផ្សេង​ៗ​ទៅ​តាម​ច្បាប់​ជា​ធរមាន ។

រដ្ឋបាល​ខេត្តកំពង់ឆ្នាំង ក៏​បាន​ឆ្លៀតឱកាស​នេះ អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ជា​ពិសេស​ការ​កំណត់​ទម្ងន់​ដឹក​ជញ្ជូន ដើម្បី​រួម​គ្នា​ថែរក្សា​ផ្លូវថ្នល់​ដែល​ជា​សម្បត្តិ​រួម​របស់​យើង​ទាំងអស់​គ្នា​ឱ្យ​ប្រើប្រាស់​បាន​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ