ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​រាប់​រយ​នាក់​បាត់​ខ្លួន​ក្រោយ​ហេតុ​ការណ៍​ឆេះ​អគារ​នៅ​ហុងកុង

16 ម៉ោង មុន

ទី​ក្រុង​ហុងកុង​៖ ​នៅ​ទី​បំផុត​ ភ្នាក់​ងារ​អគ្គិ​ភ័យ​នៅ​ទី​ក្រុង​ហុង​កុង​អាច​ពន្លត់​ភ្លើង​ឆេះ​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​ជា​ច្រើន​ខ្នង​ដែល​ឆេះ​តាំង​ពី​ល្ងាច​ថ្ងៃ​ពុធ​​នោះ​បាន​ជោគ​ជ័យ​ហើយ​។ ហេតុ​ការណ៍​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​តិច​៦៥​នាក់​ ខណៈ​ដែល​មនុស្ស​ជិត​៣​រយ​នាក់​ទៀត​នៅ​តែ​បន្ត​បាត់​ខ្លួន​។ នគរ​បាល​ក៏​ចាប់​ផ្ដើម​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ជា​បណ្ដើរ​ៗ​ផង​ដែរ​។ នគរ​បាល​និយាយ​ថា​មូល​ហេតុ​នៃ​ការ​ឆេះ​នេះ​អាច​បណ្ដាល​មក​ពី​ការ​ធ្វេស​ប្រហែស​ដែល​ក្រុម​ហ៊ុន​ម៉ៅ​ការ​ខាង​សាង​សង់​ប្រើ​ប្រាស់​សម្ភារៈ​គ្មាន​សុវត្ថិ​ភាព​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​តស៊ូ​នឹង​​ភ្លើង​ឆេះ​យ៉ាង​ក្ដៅ​គគុក​ និង​មាន​ផ្សែង​ហុយ​យ៉ាង​ខ្មៅ​ងងឹត​អស់​រយៈ​ពេល​ជាង​មួយ​ថ្ងៃ​។ ពួក​គេ​ព្យាយាម​ស្វែង​រក​មនុស្ស​ដែល​អាច​នឹង​ជាប់​ផុង​នៅ​ក្នុង​អគារ​នៅជាន់​ខាងលើ​នៃ​បណ្ដុំ​អគារ​វ៉ាង​ហ្វុក​កួ​…

ទី​ក្រុង​ហុងកុង​៖ ​នៅ​ទី​បំផុត​ ភ្នាក់​ងារ​អគ្គិ​ភ័យ​នៅ​ទី​ក្រុង​ហុង​កុង​អាច​ពន្លត់​ភ្លើង​ឆេះ​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​ជា​ច្រើន​ខ្នង​ដែល​ឆេះ​តាំង​ពី​ល្ងាច​ថ្ងៃ​ពុធ​​នោះ​បាន​ជោគ​ជ័យ​ហើយ​។ ហេតុ​ការណ៍​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​តិច​៦៥​នាក់​ ខណៈ​ដែល​មនុស្ស​ជិត​៣​រយ​នាក់​ទៀត​នៅ​តែ​បន្ត​បាត់​ខ្លួន​។ នគរ​បាល​ក៏​ចាប់​ផ្ដើម​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ជា​បណ្ដើរ​ៗ​ផង​ដែរ​។

នគរ​បាល​និយាយ​ថា​មូល​ហេតុ​នៃ​ការ​ឆេះ​នេះ​អាច​បណ្ដាល​មក​ពី​ការ​ធ្វេស​ប្រហែស​ដែល​ក្រុម​ហ៊ុន​ម៉ៅ​ការ​ខាង​សាង​សង់​ប្រើ​ប្រាស់​សម្ភារៈ​គ្មាន​សុវត្ថិ​ភាព​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​តស៊ូ​នឹង​​ភ្លើង​ឆេះ​យ៉ាង​ក្ដៅ​គគុក​ និង​មាន​ផ្សែង​ហុយ​យ៉ាង​ខ្មៅ​ងងឹត​អស់​រយៈ​ពេល​ជាង​មួយ​ថ្ងៃ​។ ពួក​គេ​ព្យាយាម​ស្វែង​រក​មនុស្ស​ដែល​អាច​នឹង​ជាប់​ផុង​នៅ​ក្នុង​អគារ​នៅជាន់​ខាងលើ​នៃ​បណ្ដុំ​អគារ​វ៉ាង​ហ្វុក​កួ​ (Wang Fuk Court) នៅសង្កាត់​ថៃ​ប៉ូ (Tai Po)​។

អភិបាល​ក្រុង​ហុង​កុង​ លោក​ចន​លី ថ្លែង​ថា​រដ្ឋាភិបាល​នឹង​បង្កើត​មូល​និធិ​មាន​ទឹក​ប្រាក់​៣​រយ​លាន​ដុល្លារ​ហុង​កុង ឬ​ស្មើ​នឹង​ជាង​៣៨​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ប្រជា​ជន​រង​គ្រោះ​ដោយ​សារ​ការ​ឆេះ​អគារ​លើក​នេះ​។ ​មន្ទីរ​គ្រប់​គ្រង​ដែន​ដី​នៃ​ទី​ក្រុង​ហុង​កុង​ក៏​កំពុង​ពិភាក្សា​គ្នា​ថា​គួរ​ចាប់​ផ្ដើម​ប្រើ​ប្រាស់​រន្ធា​សម្រាប់​ជួស​ជុល​ ឬ​សាង​សង់​អគារ​ធ្វើ​អំពី​ដែក​ជំនួស​ឱ្យ​ការ​ប្រើ​រន្ធា​ឫស្សី​ដែល​នាំ​ឱ្យ​ឆេះ​ឆ្លង​ពីអគារ​មួយ​ទៅ​អគារ​មួយ​ទៀត​ដូច​ករណី​នេះ​អីចឹង​។

អគារ​ទាំង​៨​ខ្នង​នៃ​ប្លុក​នេះ​មាន​ផ្ទះ​២​ពាន់​ល្វែង និង​មាន​ប្រជា​ជន​រស់​នៅ​ជាង​៤៦០០​នាក់​។ គេ​ឃើញ​នារី​ម្នាក់​ដើរ​រក​កូន​របស់​គាត់​ដែល​កំពុង​បាត់​ខ្លួន​។ នៅ​ក្នុង​ដៃ​របស់​គាត់​មាន​កាន់​​​រូប​ថត​កូន​ស្រី​​នៅ​ពេល​ទទួល​សញ្ញា​ប័ត្រ​។ ស្ត្រី​វ័យ​៥២​ឆ្នាំ​រូ​បនេះ​យំ​ខ្សឹក​ខ្សួល​អួល​ដើម​ក​ថា​​គាត់​មិន​ទាន់​ទទួល​ដំណឹង​ពី​ស្វាមី​របស់​គាត់​ និង​កូន​ស្រី​​នៅ​ឡើយ​ទេ​។ គាត់​ប្រាប់​ថា​គាត់​ឈ្មោះ​ង៉។

នគរបាល​បាន​ចុះ​ស្រាវ​ជ្រាវ​ក្រុមហ៊ុន​​ផ្ដល់​សេវា​ខាង​ជួស​ជុល​អគារ​ដែល​ឆេះ​ទាំង​នោះ​ព្រម​ទាំង​រឹប​អូស​បាន​ឯក​សារ​មួយ​ចំនួន​។ រដ្ឋាភិបាល​កំណត់​អត្ត​សញ្ញាណ​ក្រុម​ហ៊ុន​នោះ​ឈ្មោះ​​ប្រេះ​ស្ទីស​ ខន់​ស្ត្រាក់​សិន អេន​ អឹន​ជីន​នារីង ខំ​ផេនី​ លី​មីត​ធីត (Prestige Construction and Engineering Company)។ ​ក្រុម​ហ៊ុន​ខាង​លើ​នេះ​មិន​ព្រម​លើក​​ទូរ​ស័ព្ទ​​ទាល់​តែ​សោះ​ទោះបី​អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ជា​ច្រើន​លើក​ច្រើន​សា​ក៏​ដោយ​​។

មន្ត្រី​នគរ​បាល​មួយ​រូប​ថ្លែង​ថា​យើង​មាន​ហេតុ​ផល​គ្រប់​គ្រាន់​ដើម្បី​​និយាយ​​​ថា​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ធ្វេស​ប្រហែស​នៅ​ក្នុង​ការ​ងារ​របស់​ខ្លួន​។ ហេតុ​នេះ​ហើយ​បាន​ជា​ឈាន​ដល់​ការ​ឆេះ​រាល​ដាល​យ៉ាង​ខ្លាំង​ដល់​ថ្នាក់​​​គ្រប់​គ្រង​សភាព​ការណ៍​​លែង​បាន​។ នៅ​ទី​បំផុត​ មនុស្ស​ស្លាប់​គរ​ជើង​គ្នា​។ ប្រធានា​ធិបតី​ចិន​បាន​អំពាវ​នាវ​ឱ្យ​អាជ្ញា​ធរ​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​កាត់​បន្ថយ​ជា​អតិ​មា​នូវ​ការ​ខាត​បង់​ទ្រព្យ​សម្បត្តិ និង​អាយុ​ជីវិត​របស់​មនុស្ស​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ