ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញអ្នកយាម​សាលា​​ដេក​លើ​បង់​មាន​អាកា​រៈ​មិន​ស្រួល ក៏ហៅគ្នាទៅជួយមើល ផ្អើលយ៉ាងរន្ធ.ត់​

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេ​ញ ៖ អ្នកយាម​សាលា​បឋម​សិក្សា​ទួល​រកា​កុះម្នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​បង់ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥ និង​៤០​នាទី​ព្រឹក ថ្ងៃ​២៨ ខែវិច្ឆិកា…

រាជធានី​ភ្នំ​ពេ​ញ ៖ អ្នកយាម​សាលា​បឋម​សិក្សា​ទួល​រកា​កុះម្នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​បង់ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥ និង​៤០​នាទី​ព្រឹក ថ្ងៃ​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥នៅ​ចំណុច​នៅ​ក្នុង​បរិ​វរ​ណ​សាលា​បឋម​សិក្សា​ទួល​រកា​កុះ ផ្លូវ​បេតុង ភូមិ​រកា​កុះ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដេក​ស្លាប់​ឈ្មោះ ថុ​ល វណ្ណ​ធឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ​ជា​​អ្នកយាម​សាលា ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។

តាម​ប្រភពពី​ស្ត្រីឈ្មោះ នៅ ស៊ី​ធន អាយុ​៥០​ឆ្នាំ ជា​អ្នក​លក់ដូរក្នុងសាលា បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ពេល​គាត់​ចូល​មក​ក្នុង​សាលា​ដើម្បី​រៀបចំ​បើក​កន្លែង​លក់ដូរ ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​នៅ​លើ​បង់​មាន​អាកា​រៈ​មិន​ស្រួល ។ ​នៅ​ពេល​នោះ​គាត់​បាន​ប្រាប់​អ្នក​ដែល​នៅ​ក្បែរ​នោះ​​មក​ជួយ​មើល​ទើប​ដឹង​ថា​គាត់​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ​បុរស​រូប​នោះ​បាន​ក្រោក​តាំងពី​វេលា​ម៉ោង៤​ព្រឹក ​ដើម្បី​បើកទ្វារមិន​នឹក​ស្មានថា​គាត់ដេក​លើក​បង់​ស្លាប់​បាត់បង់​ជីវិត​បែប​នេះ​។

តាម​លោកគ្រូ​ម្នាក់​ដែល​ត្រូវជា​ប្អូនថ្លៃ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា បងថ្លៃ​របស់​ខ្លួន​រស់នៅ​តែ​ម្នាក់ឯង​និង​តែងតែ​ផឹកស្រា​ជា​ប្រចាំ​ដោយសារ​គាត់​ពុំ​មានការ​ងារ​ធ្វើ​ក៏​បាន​ហៅ​មក​ជួយ​មើល​ការ​ខុស​ត្រូវ​យាម​សាលា​។

នៅ​ព្រឹកនោះ​ដែរ​ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សព​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ សាកសព លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា​បុរស​រូប​នោះ​ស្លាប់​ដោយ​គាំងបេះដូង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ