ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមដាច់ខាត! លើស៣០គ.ម/ម៉ោង នៅតំបន់សាលារៀន សមត្ថកិច្ចកំពុងអនុវត្តច្បាប់ហើយ

27 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ចាំបាច់​ក្នុង​ការ​ធានា​សុវត្ថិភាព​ចរាចរណ៍ និង​កាត់​បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ដល់​សិស្សានុសិស្ស រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​មួយ​នៅ​លើ​បណ្តាញ​សង្គម ដោយ​ដាក់​ចេញ​នូវ​វិធានការ​តឹងរ៉ឹង​ថ្មី​មួយទាក់ទង​នឹង «​សុវត្ថិភាព​តំបន់​សាលារៀន​»​។ ជាក់ស្តែង រដ្ឋបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ចាំបាច់​ក្នុង​ការ​ធានា​សុវត្ថិភាព​ចរាចរណ៍ និង​កាត់​បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ដល់​សិស្សានុសិស្ស រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​មួយ​នៅ​លើ​បណ្តាញ​សង្គម ដោយ​ដាក់​ចេញ​នូវ​វិធានការ​តឹងរ៉ឹង​ថ្មី​មួយទាក់ទង​នឹង «​សុវត្ថិភាព​តំបន់​សាលារៀន​»​។

ជាក់ស្តែង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា ៖ សុវត្ថិភាព​តំបន់​សាលារៀន ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ការពារ​កុមារ ហើយ​ឥឡូវនេះ ច្បាប់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ៖ ដែន​កំណត់​ល្បឿន​៣០ គ​.​ម​/​ម៉ោង ត្រូវ​តែ​អនុវត្ត​តាម ។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​បន្ត​ថា ការ​បើកបរ​លឿន​ជាង​នេះ មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ប្រឈម​នឹង​ផ្លូវច្បាប់​ទៀត​ផង ។

រូបតំណាងដោយ AI

បន្ថែម​ពី​នេះ​ទៀត នគរបាល​ចរាចរណ៍ កំពុង​អនុវត្ត​ច្បាប់​នេះ ដើម្បី​រក្សា​សុវត្ថិភាព​ដល់​កូន​ៗ​របស់​យើង ។ ដូច្នេះ​សូម​គោរព​ដែន​កំណត់​ល្បឿន គោរព​ច្បាប់​ចរាចរណ៍ និង​ការពារ​អ្នក​ជំនាន់​ក្រោយ​។
ជា​ចុង​ក្រោយ សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។ ការ​បន្ថយល្បឿន ត្រឹមតែ​បន្តិច​នៅ​មុខ​សាលារៀន មិន​ត្រឹមតែ​ជួយ​ឱ្យ​លោក​អ្នក​រួច​ផុត​ពី​ការ​ផាកពិន័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​ចូលរួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការ «​ការពារ​អ្នក​ជំនាន់​ក្រោយ​» និង​ផ្តល់​ស្នាមញញឹម​ដល់​កុមារ​កម្ពុជា​គ្រប់​រូប​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ