រាជធានីភ្នំពេញ៖ ការគ្រប់គ្រងរបបអាហារ គឺជាកត្តាសំខាន់បំផុតសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺ និងការពារផលវិបាកធ្ងន់ធ្ងរដល់បេះដូង។ យោងតាមការណែនាំពី មន្ទីរពេទ្យកាល់ម៉ែត អ្នកជំងឺត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះអាហារទាំង ៥ ប្រភេទនេះ៖
អាហារដែលអ្នកជំងឺខ្សោយតម្រងនោមត្រូវប្រុងប្រយ័ត្ន
១. ជាតិអំបិលខ្ពស់
- កម្រិតកំណត់: សូមទទួលទាន អំបិលមិនលើសពី ៥ ក្រាម ក្នុងអាហារសរុបប្រចាំថ្ងៃ។
- អាហារដែលត្រូវជៀសវាង: សូមជៀសវាងអាហារដែលប្រៃខ្លាំង ដូចជា ប្រហុក, ផ្អក, ឆៃប៉ូវ, ត្រីងៀត, និងអាហារកំប៉ុង ជាដើម។ ការទទួលទានជាតិប្រៃច្រើនបង្កឱ្យហើម និងលើសសម្ពាធឈាម។
២. សារធាតុប៉ូតាស្យូម
- គ្រោះថ្នាក់ធ្ងន់ធ្ងរ: ការទទួលទានអាហារដែលមានប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ បេះដូង ចំពោះអ្នកជំងឺខ្សោយតម្រងនោម។
- អាហារដែលត្រូវជៀសវាង: ទឹកផ្លែឈើ, ចេក, ក្រូច, ផ្លែប័រ, និង ផ្លែដូង ជាដើម។
៣. សារធាតុផូស្វ័រ
- កាត់បន្ថយជាចាំបាច់: ត្រូវកាត់បន្ថយការទទួលទានអាហារដែលមានសារធាតុផូស្វ័រខ្ពស់ ព្រោះតម្រងនោមមិនអាចច្រោះវាចេញបានល្អ ដែលអាចប៉ះពាល់ដល់ឆ្អឹង និងបេះដូង។ (ឧទាហរណ៍៖ ភេសជ្ជៈកំប៉ុងមួយចំនួន ផលិតផលទឹកដោះគោ និងគ្រាប់ធញ្ញជាតិមួយចំនួន)។
៤. ជាតិខ្លាញ់ពីសត្វ
- កាត់បន្ថយខ្លាញ់: ត្រូវ កាត់បន្ថយសារធាតុខ្លាញ់ ដែលមានប្រភពពីសត្វ (ដូចជា ខ្លាញ់សាច់ជ្រូក សាច់គោ) ដើម្បីការពារសុខភាពសរសៃឈាម និងបេះដូង។
ដំបូន្មានសំខាន់៖ ការតមអាហារត្រឹមត្រូវ ជួយការពារអ្នកពីផលវិបាកជាយថាហេតុ។ សូមពិគ្រោះជាមួយគ្រូពេទ្យ និងអ្នកជំនាញអាហារូបត្ថម្ភជាប្រចាំ ដើម្បីទទួលបានតារាងអាហារសមស្របសម្រាប់ស្ថានភាពជំងឺរបស់អ្នក៕
ចែករំលែកព័តមាននេះ