ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែវិច្ឆិកា ​ACU ទទួល​បាន​មន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល ​១២០​នាក់​ និង​៤១​បណ្តឹង

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU) បាន​ទទួល​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ពី​មន្ត្រី និង​អតីតមន្ត្រី សរុប​ចំនួន…

រាជធានី​ភ្នំពេញ ​៖ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU) បាន​ទទួល​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ពី​មន្ត្រី និង​អតីតមន្ត្រី សរុប​ចំនួន ១២០​នាក់ និង​បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច លើ​ពាក្យ​ប្ដឹង​ក្នុង​ខែ​ សរុប​ចំនួន ៤១ ពាក្យ​ប្ដឹង​ ។

លោក យ៉ិ​ន​ទៀង ពុទ្ធិ​រិ​ទ្ធ ប្រធាន​ស្តីទី ​ACU​ បាន​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ ​ប្រឆាំង​អំពើ​ពុក​រលួយ (​ក​.​ជ​.​ប​.​ព​.) លើក​ទី​៤ អាណត្តិ​ទី​៤ បាន​ដំណើរការក្រោម​អធិបតីភាព​របស់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ប្រធាន ក​.​ជ​.​ប​.​ព​. នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា «​មន្ត្រី​ចំនួន ១២០​រូប បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​នោះ​មន្ត្រី​ ទើប​ទទួល​បានការ​តែងតាំង​ថ្មី ចំនួន ៨៥​រូប ដោយឡែក​មន្ត្រី ០២​រូប បាន​ប្រកាស​ក្រោយ​បញ្ឈប់​ពីមុខ​តំណែង និង ៣៥​រូប​ទៀត បាន​មក​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល ដោយ​មូលហេតុ​លាឈប់ ចូល​និវត្តន៍​និង​ចប់​អាណត្តិ​» ​។

ចំពោះ​ការងារ​ពាក្យ​ប្ដឹង ត្រូវ​បាន​លោក យ៉ិ​ន​ទៀង ពុទ្ធិ​រិ​ទ្ធ បាន​គូសបញ្ជាក់ ACU បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច លើ​ពាក្យ​ប្ដឹង​ក្នុង​ខែ​ សរុប​ចំនួន ៤១ ពាក្យ​ប្ដឹង​ ។

ចំពោះ​ការងារ​អន្តរជាតិ​ប្រតិភូ ACU ចូលរួម​កិច្ចប្រជុំ​ស្ថាប័ន​ប្រឆាំង​អំពើពុក​រលួយ​អាស៊ាន (ASEAN-PAC) លើក​ទី​២១ (២៨-៣០ ខែតុលា​) លើ​មូលបទ «​ពង្រឹង​ការ​រួបរួម អាស៊ាន ​៖ ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ​» ដែល​បាន​ប្រព្រឹត្តិ​ធ្វើ​ឡើង​នា ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​។ ក្នុង​កិច្ចប្រជុំ​នេះ​សមាជិក ដែល​ជា​រដ្ឋ​ភាគី បាន​ធ្វើ​បទ​អន្តរាគមន៍​ជា​បន្តបន្ទាប់​អំពី​ការ​អនុវត្ត​ដោយ​ជោគជ័យ នៃ​ផែនការ​សកម្មភាព (២០២៣-២០២៥) របស់​ខ្លួន ​។

ដោយ​ក្នុង​នោះ​ប្រតិភូ ACU ក៏​បាន​បង្ហាញ​ជូន​កិច្ចប្រជុំ​អំពី​ទស្សនវិស័យ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​និង​ការងារ ការ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដែល​មាន​ចែង​យ៉ាង​ច្បាស់ ក្នុង​យុទ្ធ​បញ្ច​កោន​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ ។

ក្នុង​កិច្ចប្រជុំ​លើក​ទី​២១​នេះ អង្គប្រជុំ​ក៏​បាន​អនុម័ត​ផង​ដែរ ​នូវ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ឆ្នាំ (២០២៦-២០២៨) ដែល​ផ្តោត​សំខាន់​លើ (១)- គាំទ្រ​ការ​អនុវត្ត​អនុសញ្ញា UNCAC និង​អនុសញ្ញា​ នៃ​ការ​យោគយល់​គ្នា​របស់ ASEAN-PAC (២)- លើកកម្ពស់​កេរ្តិ៍ឈ្មោះ​របស់ ASEAN-PAC លើ​វេទិកា​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​តំបន់ អន្តរជាតិ និង​សាធារណជន​ទូទៅ (៣)- បង្កើន​ប្រសិទ្ធភាព​លើ​ការ​ប្រើប្រាស់ ASEAN-PAC Portal និង​(៤)- គាំទ្រ​កិច្ច​សហប្រតិបត្តិការ​នយោបាយ​សន្តិសុខ​អាស៊ាន​។

មន្ត្រី ACU បាន​ចូលរួម​សម័យប្រជុំ​លើក​ទី​១៤ នៃ​សន្និបាត​រដ្ឋ​ភាគី របស់​បណ្ឌិតសភា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ IACA កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ទីក្រុង​វី​យែ​ន ប្រទេស​អូ​ទ្រី​ស​។ អង្គសន្និបាត​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សម្រេច​បាន​នូវ​កិច្ចការ​សំខាន់​ៗ​ដូច​ជា បាន​ពិភាក្សា​ក្នុង​ចំណោម​បណ្តា​រដ្ឋ​ភាគី អំពី​វឌ្ឍនភាព​នៃ ការ​អនុវត្ត​ការងារ​ក្នុង​ឆ្នាំ​២០២៥ ការ​បោះ​ឆ្នោត​បំពេញ​សមាជិក​ក្រុមប្រឹក្សា​សម្រាប់​អាណត្តិ ឆ្នាំ​២០២៥-២០៣១ កា​អនុម័ត​កញ្ចប់​ថវិកា​ឆ្នាំ​២០២៦ និង​បាន​កំណត់​របៀបវារៈ​នៃ​កិច្ចប្រជុំ​លើក​ទី​១៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ