ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​ម្តាយ​ថា ​ទៅ​ដើរ​រើស​ខ្យង រអិល​ជើង​ធ្លាក់​ចូល​ត្រពាំង​លង់ទឹក​ស្លា.ប់​

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​​បាន​លង់ទឹក​ត្រពាំង​ស្លាប់​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ខណៈ​ដែល​ប្រាប់​ម្តាយ​ថា ​ទៅ​ដើរ​រើស​ខ្យង​ជាមួយ​មិត្តភក្តិ​រស់នៅ​ផ្ទះ​ក្បែរ​គ្នា ហើយ​ក៏​រអិល​ជើង​ធ្លាក់​ចូល​ត្រពាំង​ទឹក​ជ្រៅ​ស្លាប់​តែ​ម្តង​ ។ ការ​ភ្ញាក់ផ្អើល​ក្មេង​ប្រុស​រអិល​ជើង​ធ្លាក់​ចូល​ត្រពាំង​ទឹក​លង់​ស្លាប់​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧…

ខេត្តកំពង់ស្ពឺ​ ៖ ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​​បាន​លង់ទឹក​ត្រពាំង​ស្លាប់​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ខណៈ​ដែល​ប្រាប់​ម្តាយ​ថា ​ទៅ​ដើរ​រើស​ខ្យង​ជាមួយ​មិត្តភក្តិ​រស់នៅ​ផ្ទះ​ក្បែរ​គ្នា ហើយ​ក៏​រអិល​ជើង​ធ្លាក់​ចូល​ត្រពាំង​ទឹក​ជ្រៅ​ស្លាប់​តែ​ម្តង​ ។

ការ​ភ្ញាក់ផ្អើល​ក្មេង​ប្រុស​រអិល​ជើង​ធ្លាក់​ចូល​ត្រពាំង​ទឹក​លង់​ស្លាប់​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិ​ច្ចិ​កា ឆ្នាំ​២០២៥ នៅ​ចំណុច​ត្រពាំង​ទឹក​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ក្បុង ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​លង់ទឹក​ស្លាប់​មានឈ្មោះ ភា​រុន វិ​ចិត្ត អាយុ​៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​ក្បុង ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា បើ​យោង​តាម​ការ​បញ្ជាក់​ពី ឈ្មោះ ផា ច​ន្ថា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ត្រូវជា​ម្តាយ​សព​ក្មេង​ប្រុស​រង​គ្រោះ​បាន​រៀប់រាប់​ថា កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ កូនប្រុស​របស់​គាត់​(​ក្មេង​ប្រុស​ជន​រង​គ្រោះ​) បាន​ប្រាប់​គាត់​ថា ទៅ​ដើរទៅ​រើស​ខ្យង​ជាមួយ​ឈ្មោះ ប៊ុ​ន​ថន​  ​វិ​រៈ​បុត្រ ភេទ​ប្រុស អាយុ​៥​ឆ្នាំ រស់នៅ​ក្បែរ​ផ្ទះ ក្នុងភូមិ​​-​ឃុំ​ជាមួយ​គ្នា បាន​ទៅ​ដើរ​រើស​ខ្យង​នៅ​តាម​បឹង​ស្រែ​ខាងកើត​ផ្ទះ​ចំងាយ​ប្រហែល​៥០០​ម៉ែត្រ នៅ​ពេល​ដែល​កូនប្រុស​របស់​គាត់​ដើរ​រើស​ខ្យ​តាម​បឹង​ស្រែ រហូត​ដល់​ត្រពាំង​មួយ​ក៏​បាន​រអិល​ជើង​ធ្លាក់​ចូល​ត្រពាំង​ទឹក​នោះ​។

ក្មេង​ប្រុស​ឈ្មោះ​ប៊ុ​ន​ថន​  ​វិ​រៈ​បុត្រ ភេទ​ប្រុស អាយុ​៥​ឆ្នាំ បាន​រត់​មក​ផ្ទះ​ប្រាប់​គាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល គាត់​ក៏​បាន​ពឹង​អ្នក​ជិតខាង​ជួយ​ចុះ​រាវរក​កូនប្រុស និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍​រក​ ។ ​ស្រះ​ដែល​កូនប្រុស​របស់​គាត់​លង់​នោះ ​មាន​ជម្រៅ​រហូត​ដល់​៦​ម៉ែត្រ​ឯ​ណ្ណោះ ពេល​រាវ​ឃើញ​កូនប្រុស​របស់​គាត់​បាន​លង់ទឹក​ស្លាប់​ទៅ​ហើយ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា ក្រោយ​រក​ឃើញ​សព​ក្មេង​ប្រុស​ខាងលើ​ នគរបាល​ជំនាញ​ធ្វើការ​ពិនិត្យ​ដោយ​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ឃុំ នគរបាល​បាល​ប៉ុស្តិ៍ មេ​ភូមិ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ ​។ សាច់ញាតិ​ក្រុម​គ្រួសារ សព​ក្មេង​ប្រុស​ខាងលើ បាន​ទទួលស្គាល់​ថា ក្មេង​ប្រុស​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន ។

ក្រោយ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​សព​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ