ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ក្នុង​ការដ្ឋាន​សំណង់​ រួចចាប់​ទាញ​ជើង​ស្ត្រី​ម្នាក់​ លុះផ្អើលឆោឡោ យកដំបងទីប និងចំពាម​បា.ញ់គេទៀត​

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​កន្លែង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ ហើយ​បាន​ទាញ​ជើង​ស្ត្រី​ម្នាក់​កំពុង​ដេក ធ្វើ​ឲ្យ​ផ្អើល​ឆោឡោ ស្រាប់តែ​​ជនសង្ស័យ​យក​ដំបង​ទីប​វាយ​ត្រូវ​បុរស​ម្នាក់ រួច​​យក​ចំ​ពាម​កៅស៊ូ​បាញ់​គេ​ថែម ត្រូវ​បាន​អ្នក​នៅ​ក្នុង​ការដ្ឋាន​ដេញ​តាម​ចាប់​បាន​ប្រគល់​អោយ​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​៣​កញ្ចប់​តូច​បន្ថែម​ទៀត ។ ហេតុការណ៍ខាងលើនេះ…

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​កន្លែង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ ហើយ​បាន​ទាញ​ជើង​ស្ត្រី​ម្នាក់​កំពុង​ដេក ធ្វើ​ឲ្យ​ផ្អើល​ឆោឡោ ស្រាប់តែ​​ជនសង្ស័យ​យក​ដំបង​ទីប​វាយ​ត្រូវ​បុរស​ម្នាក់ រួច​​យក​ចំ​ពាម​កៅស៊ូ​បាញ់​គេ​ថែម ត្រូវ​បាន​អ្នក​នៅ​ក្នុង​ការដ្ឋាន​ដេញ​តាម​ចាប់​បាន​ប្រគល់​អោយ​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​៣​កញ្ចប់​តូច​បន្ថែម​ទៀត ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០២៥ នៅ​ចំនុច​ការដ្ឋាន​មួយ​កន្លែង​ម្តុំ​ផ្លូវ​៣៧១ សង្កាត់​ដង្កោ ខណ្ឌដង្កោ ឃាត់ខ្លួន​បាន​នៅ​ចំនុច​ស្តុ​ប​ស្ពានដែក​ចំការ​ដូង សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ឈ្មោះ ណុ​ន ចាន់​រស្មី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត ភូមិ​ព្រែក​ប្រសព្វ​កណ្តាល ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុនពេលកើតហេតុ បុរស​ជា​ជនសង្ស័យ​ខាងលើ មិនដឹង​ថា​មក​ពី​ទៅ​ណា​នោះ​ទេ បាន​ដើរ​ចូល​ទៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ខាងលើ ហើយក៏មិនដឹងមាន​បំណង​អ្វី​ទេ ស្រាប់តែ​ទៅ​ចាប់​ទាញ​ជើង​ស្ត្រី​ម្នាក់​កំពុង​​​​តែ​ដេក​ក្នុង​ការដ្ឋាន​នោះ ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​អ្នក​ស្នាក់​នៅ​ទីនោះ ។

តាមប្រភពព័ត៌មានបានបន្តថា ពេលនោះ​បុរស​ជាជនសង្ស័យ​បាន​ទាញ​ដំបង​ទីបវាយ​ត្រូវ​បុរស​ម្នាក់​ជា​កម្មករ​នៅ​ទីនោះ​រង​របួស​ដៃ​តិចតួច ហើយ​ជនសង្ស័យ​បាន​រត់​ចេញ​ទៅ​ក្រៅ បាន​យក​ចំពាម​កៅស៊ូ ចូល​ទៅ​បាញ់​ក្នុង​ការដ្ឋាន​ថែម​ទៀត​ត្រូវ​មនុស្ស​ម្នាក់​ទៀត​តែ​របួសស្រាល ​រួច​​បន្តរ​ត់ទៅ​ចំនុចស្តុ​ប​ស្ពានដែក​ចំការ​ដូង ត្រូវបាន​អ្នក​នៅ​ក្នុង​ការដ្ឋាន​នាំ​គ្នា​ដេញ​តាម​ចាប់​បាន​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្ដង​។

ពេល​សមត្ថកិច្ច​នោះ​ឆែក រក​ឃើញ​ចំពាម​កៅស៊ូ​១ និង​ថ្នាំ​ក្រាម​ស​ថ្លា ចំនួន​៣​កញ្ចប់​សង្ស័យ​ជា​សារធាតុ​ញៀន​ថែម​ទៀត​ផង​ ។ ភ្លាម​ៗ​ជនសង្ស័យ​នៅ​ពេល​សមត្ថកិច្ច​សួរនាំ តែ​ធ្វើ​ដូច​ជា​មនុស្ស​វង្វេងវង្វាន់​ទៅ​វិញ ។

ក្រោយ​កើតហេតុ សង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ រួម​ទាំង​វត្ថុ​តាំង​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ