ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​2​ឆ្នាំ មន្ទីរ​ការងារ​ខេត្តព្រៃវែង​ជួយ​អន្ត​រា​គមន៍​សង្គ្រោះ​និង​គាំពារ​កុមារ​ធ្វើការ​នៅ​តាម​សិប្ប​កម្ម​ឡ​អដ្ឋបាន​ជិត​200​នាក់

2 ម៉ោង មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កុមារ​ដែល​រង​គ្រោះ​ដោយ​ការ​ប្រើ​ឱ្យធ្វើ​ការ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​ជា​ច្រើន​កន្លែង​នៅ​ទូ​ទាំង​ខេត្តព្រៃវែង​ត្រូវ​បាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តព្រៃវែង ជួយ​អន្តរាគមន៍​សង្គ្រោះ​បានជា​បន្តបន្ទាប់​សរុប​ប្រមាណ​ជិត​200​នាក់​ហើយ ក្នុង​រយៈពេល​ត្រឹមតែ​2​ឆ្នាំ​ប៉ុណ្ណោះ ។ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សម្ភារៈ​សិក្សា និង​មធ្យោបាយ​ធ្វើ​ដំណើរ​ដល់​កុមារ​ងាយ​រង​គ្រោះ និង​កុមារ​ត្រូវ​បាន​គាំពារ​ដែល​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២៧…

ខេត្តព្រៃវែង ៖ កុមារ​ដែល​រង​គ្រោះ​ដោយ​ការ​ប្រើ​ឱ្យធ្វើ​ការ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​ជា​ច្រើន​កន្លែង​នៅ​ទូ​ទាំង​ខេត្តព្រៃវែង​ត្រូវ​បាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តព្រៃវែង ជួយ​អន្តរាគមន៍​សង្គ្រោះ​បានជា​បន្តបន្ទាប់​សរុប​ប្រមាណ​ជិត​200​នាក់​ហើយ ក្នុង​រយៈពេល​ត្រឹមតែ​2​ឆ្នាំ​ប៉ុណ្ណោះ ។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សម្ភារៈ​សិក្សា និង​មធ្យោបាយ​ធ្វើ​ដំណើរ​ដល់​កុមារ​ងាយ​រង​គ្រោះ និង​កុមារ​ត្រូវ​បាន​គាំពារ​ដែល​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា នៅ​សាលាស្រុក​ស្វាយ​អ​ន្ទ​រ លោក ណុ​ប សាវ៉ា​ត ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តព្រៃវែង បានអោយ​ដឹង​ថា នៅ​ទូ​ទាំង​ខេត្តព្រៃវែង មាន​សិប្បកម្ម​ល្អ​ឥដ្ឋ ក្បឿង សរុប​ចំនួន​18​កន្លែង ស្ថិត​នៅ​ក្នុងស្រុក​ចំនួន​5 គឺ​ស្រុក​ស្វាយ​អ​ន្ទ​រ ស៊ី​ធរ​កណ្ដាល ពាម​រក៍ កញ្ជ្រៀច និង​ស្រុក​ព្រះស្ដេច ហើយ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​ទាំងនេះ ត្រូវ​បាន​រក​ឃើញ​ថា មាន​ក្មេង​ៗ​ជា​ច្រើន​ត្រូវ​ឪពុក​ម្ដាយ​ប្រើ​ឲ្យ​ជួយ​ធ្វើការ ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ ។

លោក ណុ​ប សុ​វ៉ា​ត បាន​បន្ត​ថា តាម​រយៈ​កិច្ច​អន្តរាគមន៍​ស្នូល​ឆ្នាំ 2024 និង 2025 មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តព្រៃវែង បាន​ជួយ​សង្គ្រោះ​កុមារ​ងាយ​រង​គ្រោះ​ពី​តាម​ឡ​សិប្បកម្ម​ផលិត​ឥដ្ឋ ក្បឿង សរុប​បាន​ចំនួន​100​នាក់ (​ស្រី​40​នាក់​) ព្រមទាំង​ជួយ​គាំពារ​កុមារ​បាន​ចំនួន​90​នាក់ (​ស្រី​40​នាក់​) ដែល​ការ​ជួយ​គាំពារ​នេះ មន្ទីរ​ការងារ​បាន​ផ្ដល់​ជូន​នូវ​សម្ភារៈ​សិក្សា និង​កង់​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​ដំណើរ ដែល​ត្រូវ​បាន​ធ្វើ​ពិធី​ចែក​ជូន​នៅ​ថ្ងៃនេះ ។

ឯកឧត្តម វ៉េ​ង ហៀ​ង អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មាន​ប្រសាសន៍​​ថា រាជរដ្ឋាភិបាល​បាន​ផ្ដល់​ការ​គាំទ្រ និង​អនុញ្ញាត​ឲ្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទទួល​បាន​កញ្ចប់​ថវិកា​សម្រាប់​អនុវត្ត​គម្រោង​កិច្ច​អន្តរាគមន៍​ស្នូល ដើម្បី​ទប់ស្កាត់ ការពារ និង​បន្ត​ការ​គាំពារ​កុមារ នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ ក្បឿង ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត នៃ​ពលកម្ម​កុមារ​នៅ​ក្នុង​ប្រទេស រួម​ទាំង​ខេត្តព្រៃវែង​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ