ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​​ទម្លាប់​ងូតទឹក​ខុសពេល យុវជន​ទើប​អាយុ​២០​ឆ្នាំ​គ្មានជំងឺអ្វីសោះ ​ត្រូវ​​​​ដាច់​ស​រសៃ​​​ឈាម​​ខួរក្បាល

2 ម៉ោង មុន

រឿង​នឹក​ស្មាន​មិន​ដល់​កើត​ឡើងជា​និច្ច ពិសេស​មិន​ថា ​អ្នក​ស្ថិត​ក្នុង​វ័យក្មេង ជា​ចាស់ជរា​នោះ​ទេ តែង​មាន​ជំងឺ​តោង​ជា​និច្ច ដែល​ទាមទារ​ឱ្យ​មនុស្ស​គ្រប់​រូប​ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​ការ​ហូប​ចុក និង​ទម្លាប់​នៃ​ការ​ងូតទឹក​ផង​ដែរ ​។ ជាក់ស្តែង យុវជន​មួយ​រូប…

រឿង​នឹក​ស្មាន​មិន​ដល់​កើត​ឡើងជា​និច្ច ពិសេស​មិន​ថា ​អ្នក​ស្ថិត​ក្នុង​វ័យក្មេង ជា​ចាស់ជរា​នោះ​ទេ តែង​មាន​ជំងឺ​តោង​ជា​និច្ច ដែល​ទាមទារ​ឱ្យ​មនុស្ស​គ្រប់​រូប​ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​ការ​ហូប​ចុក និង​ទម្លាប់​នៃ​ការ​ងូតទឹក​ផង​ដែរ ​។ ជាក់ស្តែង យុវជន​មួយ​រូប ដែល​មិន​ធ្លាប់​មាន​ជំងឺ​អ្វី​សោះ ពោល​គឺ​មាន​សុខភាព​ល្អ មាន​ក្តី​សង្ឃឹម​ច្រើន ស្រាប់តែ​មក​ដេក​លើ​គ្រែពេទ្យ​រយៈពេល​៦​ឆ្នាំទៅ​វិញ ដោយសារ​តែ​ទម្លាប់​ងូតទឹក​មួយ​នេះ​ ។

​យុវជន​​​ឈ្មោះ Âu Văn Hiếu  បាន​ដាស់តឿន និង​ចែករំលែក​រឿងរ៉ាវ​នៃ​ជំងឺ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៥ ខែ​វិ​ច្ឆ​កា ​នេះ​ថា ទម្លាប់​នៃ​ការ​ងូតទឹក​ពេល​យប់​ គឺ​អាច​ប៉ះពាល់​​ខ្លាំង​ណាស់​ដល់​សរ​សៃ​​​ឈាម​ខួរក្បាល​ ។  បក​ទៅ​អតីតកាល​ គាត់​បាន​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​១៩ ​​វិ​ច្ឆ​កា ឆ្នាំ​២០១៩ យុវជន Hiếu បាន​ត្រឡប់​ពី​កន្លែងធ្វើការ​មក​ផ្ទះ​ជួល​របស់​ខ្លួន​យឺត​ជាង​សព្វដង ហើយ​ក៏​ទៅ​ងូតទឹក​ដូច​នៅ​ម៉ោង​១១​យប់ ភ្លាម​ៗ​នោះ យុវ​ជន​វ័យ​២០​ឆ្នាំ​នេះ ក៏​បាត់បង់​ជំហ ហើយ​ដួល​ទៅ​លើ​ឥដ្ឋ​មួយ​រំពេច ​។ អារម្មណ៍​ដែល Hiếu បាន​ស្គាល់​អំឡុង​ពេល​នោះ​ គឺ​ឈឺក្បាល វិលមុខ មិន​អាច​គ្រប់គ្រង​ខ្លួន និង​ចំហៀង​​ខ្លួន​ខាងឆ្វេង​កម្រើក​មិន​បាន រហូត​ដល់​ដួល​សន្លប់​។

រហូត​ដល់​ព្រឹក​បន្ទាប់ ទើប​មិត្ត​របស់ Hiếu  បានដឹង និង​បាន​ដឹក​ទៅ​សង្គ្រោះ​​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ជិត​នោះ​ ។ ប៉ុន្តែ​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា ភាគរយ​រស់រាន​មាន​តែ 1–2% ប៉ុណ្ណោះ​ ។

ទោះជា​យ៉ាងណា​ គ្រួសារ​របស់ Hiếu មិន​ព្រម​ចុះចាញ់​នឹង​វាសនា ក៏​សម្រេចចិត្ត​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​ហាណូយ គ្រូពេទ្យ​បាន​បញ្ជាក់​ថា គាត់​បាន​ជួប​ប្រទះ​ការ​ដាច់​សរសៃឈាម​ខួរក្បាល ជា​ស្ថានភាព​ឈាម​ហូរ​ក្នុង​ខួរក្បាល​ដែល​គ្រោះថ្នាក់​ខ្លាំង ហើយ​កើត​មាន​មិន​ញឹកញាប់​នោះ​ទេ​នៅ​លើ​យុវវ័យ ប៉ុន្តែ​កំពុង​កើនឡើង​ពាក់ព័ន្ធ​នឹង​ទម្លាប់​រស់នៅ​របស់​មនុស្ស​សម័យ​ទំនើប​ ។

ដើម្បី​បន្ធូរ​សម្ពាធ​ក្នុង​ខួរក្បាល និង​យក​កំណក​ឈាម​ចេញ គ្រូពេទ្យ​បាន​វះកាត់ និង​យក​ឆ្អឹង​ក្បាល​មួយ​ផ្នែក​ចេញ ហើយ​ផ្ញើ​ទៅ​រក្សា​ទុក​នៅ​ធនាគារ​ជាលិកា រហូត​ដល់​ពេល​ដាក់​ត្រឡប់​ចូល​វិញ​។

មុន​ចូល​មន្ទីរពេទ្យ យុវជន​ហៀវ គ្មាន​ជំងឺ​អ្វី​ទេ ប៉ុន្តែ​ទម្លាប់​រស់នៅ​សម័យ​ទំនើប របស់​គាត់ ដូច​ជា ធ្វើការ​យប់​ជ្រៅ សម្ពាធ​​ការងារ ញ៉ាំ​អាហារ​មិន​ទៀងទាត់ និង​ងូតទឹក​យប់​ញឹកញាប់ បាន​បណ្តាល​ឱ្យ​គាត់​ជួប​បញ្ហា​បែប​នេះ​។

លោក​បាន​សន្លប់​20​ថ្ងៃ ពេល​គាត់​ភ្ញាក់​ឡើង​វិញ ក៏​បាត់បង់​សមត្ថភាព​គិត និង​ចលនា​រាង​កាយ​ ។ បន្ទាប់​ពី​4​ខែ​នៃ​ការ​វះកាត់​លើក​ទី​មួយ គាត់​ត្រលប់​ទៅ​មន្ទីរពេទ្យ Bach Mai ម្តងទៀត ដើម្បី​ដាក់​ឆ្អឹង​ក្បាល​ត្រឡប់​ទៅ​ដដែល​។

ទិន្នន័យ​វេជ្ជសាស្ត្រ​បង្ហាញ​ថា មាន​តែ​ប្រហែល​25–30% ប៉ុណ្ណោះ​ដែល​អ្នកជំងឺ​អាច​ដើរ និង​ថែខ្លួន​ឯង​បាន​វិញ ហើយ 15–25% ត្រូវការ​ជំនួយ​ពេញលេញ​ ។ ហៀវ​គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​មិន​សំណាង ត្រូវ​រៀន​ឡើង​វិញ​ពី​សូន្យ​ទាំងស្រុង​ សម្រាប់​ជំនាញ​មូលដ្ឋាន​ដូច​ជា លេប និយាយ និង​ដើរ​។

គាត់​ចំណាយពេល​3​ខែ​ព្យាបាល ដើម្បី​ទទួល​បាន​សម្លេង​វិញ និង​ជាង​មួយ​ឆ្នាំ​ដើម្បី​អាច​ដើរ​បាន​ឡើង​វិញ​។ «​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ជា​បន្ទុក​ធំ​មួយ​សម្រាប់​គ្រួសារ​ខ្ញុំ​» នេះ​ជា​ការ​លើក​ឡើង​របស់ Hiếu ដោយសារ​តែ​ជំងឺ​នេះ លោក​បាន​ធ្លាក់​ចូល​ក្នុង​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​មាន​ពេល​ខ្លះ​គិត​ចង់​បញ្ចប់ជីវិត ​ដើម្បី​កុំ​ឲ្យ​ក្លាយជា​បន្ទុក​ដល់​គ្រួសារ​បន្ត​ទៀត​។

រយៈពេល​6ឆ្នាំ​នៃ​ការ​ព្យាបាល ហៀវ​មិន​ទាន់​អាច​ចូលរួម​ក្នុង​សង្គម​វិញ​ទេ​។ ឪពុក​ម្ដាយ​ត្រូវ​លាឈប់​ការងារ ដើម្បី​ថែទាំ​គាត់​ជា​បន្ដបន្ទាប់​ ។ ឪពុក​គាត់​នៅ​ជាមួយ​គាត់​នៅ​មន្ទីរពេទ្យ ដើម្បី​ជួយ​គាត់​ក្នុង​សកម្មភាព​មូលដ្ឋាន​ប្រចាំ​ថ្ងៃ​ ។ ហៀវ​ប្រាប់​ថា ដៃ​របស់​លោក​មិន​ទាន់​អាច​កម្រើក​បាន​ពេញលេញ​នៅឡើយ​ទេ គាត់​ត្រូវការ​ឆ្នាំ​ជា​ច្រើន​ទៀត ដើម្បី​ស្តារ​ឡើង 70–80%​។

ហៀវ​បាន​ផ្តល់​សារ​ណែនាំ​ដល់​យុវជន​ទាំងអស់​ថា​«​យុវជន​គួរតែ​មាន​របៀប​រស់នៅ​មាន​សុខភាព​ល្អ ហាម​ងូតទឹក​យប់ ហើយ​ត្រូវ​ញ៉ាំ និង​គេង​ឱ្យ​បាន​ត្រឹមត្រូវ​» ​។ អត្ថបទ៖ អ៊ួក ចាន់ធីតា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ