ស្លុតចិត្ត!តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា ទទួលមរណភាពហើយក្នុងវ័យ៤០ឆ្នាំ ដោយជំងឺគាំងបេះដូង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា បានទទួលមរណភាពហើយ ដោយសារជំងឺគាំងបេះដូង ក្នុងវ័យ៤០ឆ្នាំ នៅថ្ងៃទី២៨ ខែវិច្ឆិកា…
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា បានទទួលមរណភាពហើយ ដោយសារជំងឺគាំងបេះដូង ក្នុងវ័យ៤០ឆ្នាំ នៅថ្ងៃទី២៨ ខែវិច្ឆិកា…
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា បានទទួលមរណភាពហើយ ដោយសារជំងឺគាំងបេះដូង ក្នុងវ័យ៤០ឆ្នាំ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ខណៈសពរបស់លោកត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តពោធិចិនតុង ខណ្ឌពោធិសែនជ័យ រាជធានី
ភ្នំពេញ ។

បើតាមការអោយដឹងពីតារាសម្តែងលោក សាវីន ហ្វីលីព បានអោយដឹងថា តារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា បានទទួលមរណៈភាព ក្នុងវ័យជាង៤០ឆ្នាំ ដោយសារជំងឺគាំងបេះដូងនៅក្នុងរថយន្តកាលពីយប់មិញបន្ទាប់ពីចេញពីកម្មវិធីជប់លៀងមួយ ។
ដំណឹងមរណភាពរបស់តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា រូបនេះបានធ្វើអោយអ្នកសិល្បៈ និងមហាជនអ្នកគាំទ្រសម្តែងក្តីរន្ធត់យ៉ាងខ្លាំង ក្នុងពេលដែលកន្លងមក គេមិនដែលបានលឺដំណឹងថាលោកមានជំងឺអ្វីនោះឡើយ ។

យ៉ាងណា មរណភាពរបស់តារាចម្រៀងរូបនេះ គឺរឿងដ៏សោកសៅថ្មីមួយទៀតក្នុងពិភពសិល្បៈខ្មែរ បន្ទាប់ពីតារាចម្រៀងលោក អ៊ុន សិទ្ធា ក៏ទើបតែទទួលមរណភាពទាំងវ័យក្មេងកាលពីពេល
ថ្មីៗនេះដែរ ដោយសារជំងឺដូចគ្នា ។
ជាការកត់សម្គាល់ ចូលប្រឡូក្នុងសិល្បៈអស់រយះពេលជាច្រើនឆ្នាំតារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា ក៏ត្រូវបានគេចាប់ជាអ្នកសិល្បៈមួយរូបនេះដែលមានភាពល្បីល្បាញគួសមម្នាក់ផងដែរ ដោយនៅក្នុងនោះបទចម្រៀងរបស់លោកដែលមានការពេញនិយមខ្លាំងនោះគឺ «ដីថ្លៃប្រល័យស្នេហ៍» ។

គេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០១៩ តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា បាន បានរៀបចំធ្វើពិធីកាត់ចំណងដៃអាពាហ៍ពិពាហ៍របស់លោកជាមួយភរិយាដែលជាអតីតពិធីការិនីមួយ នៅក្នុងភោជនីយដ្ឋានមួយនារាជធានីភ្នំពេញ ដោយពិធីនោះមានអ្នកចូលរួមប្រមាណជាង១០០នាក់ ។

ទោះជាយ៉ាងណាចាប់ពីពេលនោះមកគេមិនដឹងថា ជីវិតអាពាហ៍ពិពាហ៍របស់លោកទៅជាយ៉ាងណានោះឡើយ ដោយសារតែលោកហាក់បាត់ដំណឹងឈឺងពីអាជីពសិល្បៈ ប៉ុន្តែលោកក៏ត្រូវបានគេឃើញដើរតាមអ្នកសារព័ត៌មានល្បីឈ្មោះមួយរូបនៅក្នុងរយះពេលចុងក្រោយនេះ ។

បើទោះបីជាតារារូបនេះធ្លាប់ផ្ទុះរឿងព័ត៌មានចំណាងស្នេហាជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះគេមិនដឹងទេថា លោក ម៉ារ៉ា ប៊ុណ្ណា មានកូនចៅហើយឬយ៉ាងណា នៅមុនពេលដែលលោកបានទទួលមរណភាពនាពេលនេះ ៕

ចែករំលែកព័តមាននេះ