ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ថា​នឹង​ធ្វើ​សង្គ្រាម​បន្ត​ទៀត​បើ​អ៊ុយ​ក្រែ​ន​មិន​ព្រម​ប្រគល់​ទឹក​ដី​ឱ្យ​រុស្ស៊ី​តាម​សម្រួល

1 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ថ្លែង​ថា​ផែន​ការ​សន្តិ​ភាព​របស់​អាមេរិក​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​អាច​យក​ធ្វើ​ជា​មូល​ដ្ឋានគ្រឹះ​សម្រាប់​បង្កើត​កិច្ច​ព្រម​ព្រៀង​នា​ពេល​អនា​គត​។ មាន​ន័យ​ថា​លោក​ពូទីន​ក៏​ចង់​បញ្ចប់​សង្គ្រាម​ដែរ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ លោក​ក៏​ឆ្លៀត​ព្រមាន​ថា​នឹង​វាយ​យក​ទឹក​ដី​អ៊ុយ​ក្រែន​ឱ្យ​បាន​ច្រើន​ថែម​ទៀត​បើ​អ៊ុយ​ក្រែន​មិន​ព្រម​ដក​ថយ​ទេ​។ ថ្លែង​នៅចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​នៅ​ប្រទេស​កឺក​គីស្ថាន​ លោក​ពូទីន​បញ្ជាក់​ថា​វិមាន​ក្រឹម​ឡាំង​ត្រៀម​ទទួល​គណៈ​ប្រតិ​ភូ​អាមេរិក​ដែល​ដឹក​នាំ​ដោយ​ប្រេសិត​ពិសេស​របស់​លោ​ក​ត្រាំ​គឺ​លោកស្ទីវ​វីត​ខូស (Steve Witkoff) ​នា​ដើម​សប្ដាហ៍​ក្រោយ​។…

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ថ្លែង​ថា​ផែន​ការ​សន្តិ​ភាព​របស់​អាមេរិក​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​អាច​យក​ធ្វើ​ជា​មូល​ដ្ឋានគ្រឹះ​សម្រាប់​បង្កើត​កិច្ច​ព្រម​ព្រៀង​នា​ពេល​អនា​គត​។ មាន​ន័យ​ថា​លោក​ពូទីន​ក៏​ចង់​បញ្ចប់​សង្គ្រាម​ដែរ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ លោក​ក៏​ឆ្លៀត​ព្រមាន​ថា​នឹង​វាយ​យក​ទឹក​ដី​អ៊ុយ​ក្រែន​ឱ្យ​បាន​ច្រើន​ថែម​ទៀត​បើ​អ៊ុយ​ក្រែន​មិន​ព្រម​ដក​ថយ​ទេ​។

ថ្លែង​នៅចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​នៅ​ប្រទេស​កឺក​គីស្ថាន​ លោក​ពូទីន​បញ្ជាក់​ថា​វិមាន​ក្រឹម​ឡាំង​ត្រៀម​ទទួល​គណៈ​ប្រតិ​ភូ​អាមេរិក​ដែល​ដឹក​នាំ​ដោយ​ប្រេសិត​ពិសេស​របស់​លោ​ក​ត្រាំ​គឺ​លោកស្ទីវ​វីត​ខូស (Steve Witkoff) ​នា​ដើម​សប្ដាហ៍​ក្រោយ​។ លោក​ថា​រុស្ស៊ី​ត្រៀម​ពិភាក្សា​គ្នា​ស៊ី​ជម្រៅ។​

​ប៉ុន្តែ​គេ​មិន​សង្ឃឹម​ថា​គម្រោង​ជួប​គ្នា​នោះ​នឹង​សម្រេច​បាន​លទ្ធ​ផល​ជា​ដុំ​កំភួន​នោះ​ទេ​ព្រោះ​លោក​ពូទីន​នៅ​តែ​បញ្ជាក់​ឡើង​វិញ​ថា​លោក​មិនបន្ធូរ​បន្ថយ​លក្ខ​ខណ្ឌ​ទាម​ទារ​ជា​ដាច់​ខាត​។ លោក​ថា​សង្គ្រាម​អ៊ុយ​ក្រែន​អាច​បញ្ចប់​ទៅ​វិញ​លុះ​ត្រា​តែ​អ៊ុយ​ក្រែន​ដក​កង​ទ័ព​របស់​ពួក​គេ​ចេញ​ពី​ទី​តាំង​ដែល​ពួក​គេ​កំពុង​ឈរ​ជើង​ដើម្បី​ប្រគល់​ទៅ​​ឱ្យ​រុស្ស៊ី​កាន់​កាប់​វិញ​ម្ដង​។ ​បើ​ពួក​គេ​មិន​ព្រម​ដក​ថយ​តាម​សម្រួល​ទេ​ លោក​នៅ​តែ​បញ្ជា​កង​ទ័ព​ឱ្យ​វាយ​ប្រហារ​រហូត​ដល់​បាន​ទឹក​ដី​ទាំង​នោះ​ដោយ​កម្លាំង​យោធា​។

​ប្រធានា​ធិបតី​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី ថ្លែង​ថា​គណៈ​ប្រតិ​ភូ​របស់​លោក​ក៏​ត្រៀម​ជួប​មន្ត្រី​រដ្ឋា​ភិ​បាល​អាមេរិក​នៅ​ចុង​សប្ដាហ៍​នេះ​​ផង​​ដែរ​ដើម្បី​ពិភាក្សា​អំពី​ចំណុច​សំខាន់​ៗ​ដូច​ដែល​បាន​ព្រម​ព្រៀង​គ្នា​នៅ​ទី​ក្រុង​ហ្សឺណែវ​។ ដោយ​សារ​ការ​ជួប​គ្នា​នៅ​ហ្សឺណែវ​នោះ​ហើយ​ទើប​បាន​ជា​​ផែន​ការ​សន្តិ​ភាព​២៨​ចំណុច​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​​លោក​ត្រាំ​​ត្រូវ​បាន​កែ​សម្រួល​ឡើង​វិញ​។

សព្វ​ថ្ងៃ​នេះ រុស្ស៊ី​កាន់​កាប់​ទឹក​ដី​អ៊ុយ​ក្រែន​២០%​នៅ​លូហាន (Donetsk)​, ដូញែត (Donetsk), ខឺសុន (Kherson), និង​ហ្សាប៉ូរីហ្សៀ (Zaporizhzhia)។ ប៉ុន្តែ​រុស្ស៊ី​មិន​ទាន់​កាន់​កាប់​បាន​១០០%​។ ដូច្នេះ រុស្ស៊ី​ទាម​ទារ​ឱ្យ​អ៊ុយ​ក្រែន​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ទាំង​នោះ​ដើម្បី​ប្រគល់​ឱ្យ​រុស្ស៊ី​កាន់​កាប់​។ ​គម្រោង​ជួប​គ្នា​នៅ​ម៉ូស្គូ​នា​សប្ដាហ៍​ក្រោយ​នោះ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ពិភាក្សា​ផែន​ការ​សន្តិ​ភាព។ នេះ​បើ​យោង​តាម​ប្រភព​ពី​ស៊ី​អឹនអឹន (CNN) និង​ប្រភព​ដទៃ​ទៀត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ