ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សា​.​ហា​.​វ​ព្រៃ​.​ផ្សៃ​.​ចាក់​សាំង​ដុត​ក្មួយ​ៗ ប្រពន្ធ និង​ម្ដាយក្មេក​ស្លា.ប់​១០​នាក់​នៅ​ក្នុងផ្ទះ​ពេល​នេះ​ ត្រូវ​តុលាការ​ចេញ​ដីកាឃុំខ្លួន​ហើយ

2 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សាលាដំបូង​ខេត្ត​មួយ​រូប នា​រសៀល​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០២៥ ថា ជន​ឈ្មោះ​សុ​បិ​ន្ទ វិ​នា ភេទ​ប្រុស…

ខេត្តកំពង់ចាម ៖ បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សាលាដំបូង​ខេត្ត​មួយ​រូប នា​រសៀល​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០២៥ ថា ជន​ឈ្មោះ​សុ​បិ​ន្ទ វិ​នា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​គីឡូ​១០ ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ឈ្មោះ​ហាស់ ពុ​ទ្ធី​ចេញ​ដីកាឃុំខ្លួន​ជាប​ណ្ដាះ​អាសន្ន ដោយ​ចោទ​ពី​បទ​ឃាតកម្ម និង​ឃាតកម្ម​គិត​ទុកជា​មុន​តាម​មាត្រា​១៩៩ និង​២០០​នៃ​ក្រមព្រហ្ម​ទណ្ឌ ។ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​យក​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​មៀន ស្រុក​ព្រៃឈរ រួចរាល់​ហើយ​ដែរ ។

គួរ​រំលឹក​ថា ពិតជា​គួរ​ឱ្យ​អាសូរ​ណាស់ ដោយ​សមាជិក​ក្រុម​គ្រួសារ​មួយ​ត្រូវ​បាន​បុរស​ជា​ប្ដី​ប្រើ​អំពើ​ហិង្សា​កាប់​ប្រពន្ធ​និង​ក្មួយ​ៗ​ព្រមទាំង​ម្ដាយក្មេក ហើយ​អូស​គ​ដាក់​លើ​គ្នា​ចាក់​សាំង​ដុត​ឆេះ​សន្ធោ​សន្ធៅ​សរុប​រហូត​ដល់​១០​នាក់​ឯណោះ ។ ហេតុការណ៍​នេះ​កើតឡើង​នៅផ្ទះ​ចាំចំការ​ភូមិ​ពោន ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹង​ត្រង់ នៅ​យប់​ទៀប​ភ្លឺ​ម៉ោង​៥​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០២៥​។
ក្រោយ​ហេតុការណ៍​កើតឡើង កម្លាំង​សមត្ថកិច្ច​បាន​សហ​ការ​ជាមួយ​ដៃគូ​អង្គការ CPU អូរ​ស្ត្រា​លី បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។

លោក​វ៉ា ស្រេង មេឃុំ​ទួល​សំបួរ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដើមហេតុ​ដំបូង ប្រពន្ធ​ជា​ជន​រង​គ្រោះ​និង​ប្ដី​បាន​ឈ្លោះ​គ្នា​ដោយ​ទ្រាំ​មិន​បាន ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​រត់​មក​ផ្ទះ​ម្ដាយ នៅ​ភូមិ​ទួល​សំបួរ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៥​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន ។ បន្ទាប់​មក ប្ដី​ដែល​មាន​អាយុ​ជាង​២០​ឆ្នាំ​ខឹងសម្បារ​និង​ប្រពន្ធ ក៏​ជិះ​ម៉ូតូ​មក​តាម​រករឿង​ប្រពន្ធ​ដល់​ផ្ទះ​ម្ដាយក្មេក​ទៀត ។ គ្រាហ៍​នោះ ប្ដី​បាន​ប្រព្រឹត្ត​នូវ​អំពើ​ឃាតកម្ម​ដ៏​សាហាវ​ដោយ​សម្លាប់​ក្មួយ​ៗ​នៅផ្ទះ​នោះ​ទាំងអស់ មាន​ប្រពន្ធ​ពោះធំ​កូន​ក្នុង​ផ្ទៃ និង​ម្ដាយក្មេក ដោយ​បាន​លើក​គរ​ដាក់​លើ​គ្នា រួច​ចាក់​សាំង​ដុត​កំទេច​ចោល ដើម្បី​បំបាត់ភស្តុតាង ។

ក្រោយ​ពី​កើតហេតុ វត្ថុ​តាង​ដែល​នៅ​សល់ គឺ​មាន​ប្រេងសាំង​ជិត​មួយ​ប៊ីដុង​ទៀត ដែល​បុរស​ជា​ប្ដី​បាន​ទិញ​យក​មក ដើម្បី​ប្រព្រឹត្ត​នៅ​អំពើ​ឃាតកម្ម​ដែល​ពុំដែល​កើត​មាន​ទាល់តែ​សោះ​នៅ​ក្នុង​ឃុំ​មួយ​នេះ ។ លោក​មេឃុំ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា រួម​ទាំង​ក្មួយ​ដែល​រត់​មក​ក្រៅ​ផ្ទះ ក៏​ត្រូវ​បាន​បុរស​នេះ​តាម​សម្លាប់​កាប់​ទាំង​ពូជ​តែ​ម្ដង សរុប​ទៅ​កើន​ដល់​១០​នាក់ ។ ក្រោយ​ពី​សម្លាប់​មនុស្ស​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​ច្រើន​បែប​នេះ ក៏​បាន​ជិះ​ម៉ូតូ​គេច​មក​ផ្ទះ​របស់​ខ្លួន​វិញ និង​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​តែ​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​តាម​ស្ទាក់​ចាប់​បាន ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ