ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា​នឹង​បើក​ប្រតិ​បត្តិ​ការ​​ជើង​គោក​បង្ក្រាប​គ្រឿ.ង​ញៀ.ន​នៅ​វេណេ​ហ្ស៊ូអេឡា​ឆាប់​ៗ​នេះ

1 ម៉ោង មុន

ទី​ក្រុង​ការ៉ាកាស់៖ ភាព​តាន​តឹង​រវាង​អាមេរិក និង​វេណេហ្ស៊ូអេឡា​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​នៅ​ពេល​លោក​ត្រាំ​បញ្ជា​ឱ្យ​បញ្ជូន​នាវា​ចម្បាំង និង​យន្ត​ហោះ​កាន់​តែ​ច្រើន​ឡើង​ៗ​ទៅ​ឈប់​សំចត​នៅ​លើ​ដែន​សមុទ្រ​ការីប៊ីន​ដែល​​​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ដែន​សមុទ្រ​វេណេហ្ស៊ូ​អេឡា​។ កាល​ពី​យប់​មិញ លោក​បង្ហើប​ឱ្យ​ដឹង​ថា​អាមេរិក​នឹង​ចាប់​ផ្ដើម​យុទ្ធ​នា​ការ​តាម​កម្ចាត់​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​តាម​ផ្លូវ​គោក​វិញ​ម្ដង​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​អាមេរិក​បាញ់​ប្រហារ​អូប័រ​ដែល​សង្ស័យ​ដឹក​គ្រឿង​ញៀន​ជា​ហូរ​ហែ​តាម​ផ្លូវ​ទឹក​។ ប៉ុន្តែ​នៅ​តែ​មិន​អាច​បញ្ឈប់​សកម្ម​ភាព​របស់​ពួក​គេ​ទាំង​ស្រុង​បាន​ឡើយ​។ លោក​ត្រាំ​ថ្លែង​ថា​អ្នក​ប្រហែល​ជា​បាន​កត់​សម្គាល់​រួច​ហើយ​ថា​ប្រជា​ជន​មិន​ចង់​ឃើញ​ (ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន)…

ទី​ក្រុង​ការ៉ាកាស់៖ ភាព​តាន​តឹង​រវាង​អាមេរិក និង​វេណេហ្ស៊ូអេឡា​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​នៅ​ពេល​លោក​ត្រាំ​បញ្ជា​ឱ្យ​បញ្ជូន​នាវា​ចម្បាំង និង​យន្ត​ហោះ​កាន់​តែ​ច្រើន​ឡើង​ៗ​ទៅ​ឈប់​សំចត​នៅ​លើ​ដែន​សមុទ្រ​ការីប៊ីន​ដែល​​​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ដែន​សមុទ្រ​វេណេហ្ស៊ូ​អេឡា​។ កាល​ពី​យប់​មិញ លោក​បង្ហើប​ឱ្យ​ដឹង​ថា​អាមេរិក​នឹង​ចាប់​ផ្ដើម​យុទ្ធ​នា​ការ​តាម​កម្ចាត់​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​តាម​ផ្លូវ​គោក​វិញ​ម្ដង​។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​អាមេរិក​បាញ់​ប្រហារ​អូប័រ​ដែល​សង្ស័យ​ដឹក​គ្រឿង​ញៀន​ជា​ហូរ​ហែ​តាម​ផ្លូវ​ទឹក​។ ប៉ុន្តែ​នៅ​តែ​មិន​អាច​បញ្ឈប់​សកម្ម​ភាព​របស់​ពួក​គេ​ទាំង​ស្រុង​បាន​ឡើយ​។

លោក​ត្រាំ​ថ្លែង​ថា​អ្នក​ប្រហែល​ជា​បាន​កត់​សម្គាល់​រួច​ហើយ​ថា​ប្រជា​ជន​មិន​ចង់​ឃើញ​ (ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន) ដឹក​ជញ្ជូន​តាម​សមុទ្រ​ទេ​។ យើង​ក៏​ត្រៀម​​​បញ្ឈប់​សកម្ម​ភាព​របស់​ពួក​គេ​​តាម​ផ្លូវ​គោក​ផង​ដែរ​។ ផ្លូវ​គោក​ងាយ​ស្រួល​បង្ក្រាប​ជាង ហើយ​នឹង​ចាប់​ផ្ដើម​​នៅ​ក្នុង​ពេល​ឆាប់​ៗ​បំផុត​​។ លោក​ត្រាំ​ថ្លែង​ដូច​ខាង​លើ​នេះ​នៅ​ក្នុង​ការ​សន្ទនា​តាម​ប្រព័ន្ធ​វីឌីអូ​ជា​មួយ​បុគ្គលិក​យោធា​។​ លោក​ថ្លែង​ដូច​​នេះ​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ម៉ាឌូរ៉ូ​ប្រកាស​ថា​លោក​ត្រៀមខ្លួន​រួច​ហើយ​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​។​

ឥឡូវ​នេះ គេ​ឃើញ​ថា​នាវា​ពិឃាត​អាមេរិក​ឈ្មោះ​យូ​អែស​អែស ក្រេវ​លី​ (USS Gravely) បាន​ចូល​ចត​នៅ​កំពង់​ផែ​ប្រទេស​ព័រ​តូរីកូ (Puerto Rico) រួម​ជា​មួយ​នាវា​​ចម្បាំង​ជា​ច្រើន​ទៀត​​​។ លោក​ត្រាំ​ចោទ​ប្រកាន់​ថា​ប្រធានា​ធិបតី​វេណេហ្ស៊ូ​អេ​ឡា​ លោក​ម៉ាឌូរ៉ូ ជា​មេ​ខ្លោង​ធំ​ជាង​គេ​នៅ​ក្នុង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​។ លោក​ថា​លោក​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ការ​កម្ចាត់​គ្រឿង​ញៀន​ មិន​មែន​ចង់​ផ្ដូរ​របប​ដឹក​នាំ​នៅ​វេណេ​ហ្ស៊ូអេឡា​ទេ​។

ប៉ុន្តែ​លោក​ម៉ាឌូរ៉ូ​មិន​គិត​ដូច្នេះ​ទេ​ ម៉ាឌូរ៉ូ​យល់​ថា​លោក​ត្រាំ​ចង់​ផ្ដួល​រំលំ​របប​ដឹក​នាំ​របស់​គាត់​ក្រោម​លេស​ថា​កម្ចាត់​គ្រឿង​ញៀន​។ ​តាម​ពិត​ ករណី​អាមេរិក​បញ្ជូន​ទ័ព​ទៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​នៅ​អាមេរិក​ខាង​ត្បូង​ក្រោម​ហេតុ​ផល​គ្រឿង​ញៀន​វា​មិន​មែន​ជា​រឿង​ថ្មី​ទេ​។ កាល​ពី​ឆ្នាំ​១៩៨៩​ អាមេរិក​ក្រោម​ការ​ដឹក​នាំ​របស់​លោ​កចច​ប៊ូស​ក៏​ធ្លាប់​បញ្ជូន​ទ័ព​ទៅ​ផ្ដួល​រំលំ​រដ្ឋា​ភិបាល​ប្រទេស​ប៉ាណាម៉ា​ម្ដង​ហើយ​ក្រោម​ហេតុ​ផល​ថា​ប្រធានា​ធិបតី​ប្រទេស​នេះ​ជួញ​ដូរ​គ្រឿង​ញៀន​។

សេត​វិមាន​ធ្លាប់​ប្រកាស​ថា​លោក​ម៉ាឌូរ៉ូ​នៅ​ពី​ក្រោយ​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ចូល​ប្រទេស​អាមេរិក​បណ្ដាល​ឱ្យ​ពល​រដ្ឋ​អាមេរិក​ស្លាប់​ជា​ច្រើន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ នៅក្នុង​ស្ថាន​ភាព​ប្រឈម​មុខ​គ្នា​កាន់​តែ​ខ្លាំង​បែប​នេះ រដ្ឋាភិបាល​វេណេហ្ស៊ូ​អេឡា​ប្រកាស​បិទ​ខ្ទប់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចំនួន​៦​មិន​ឱ្យ​​បើក​ចូល​ដែន​អាកាស​​​របស់​វេណេហ្ស៊ូ​អេឡា​ទេ​។ ក្រុម​ហ៊ុន​ទាំង​នោះ​ត្រូវ​វេណេហ្ស៊ូ​អេឡា​ចោទ​​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​ «អំពើ​ភេរវ​កម្ម​កម្រិត​រដ្ឋាភិបាល​» បន្ទាប់​ពី​ក្រុម​ហ៊ុន​ទាំង​នោះ​ផ្អាក​ជើង​ហោះ​ហើរ​ចូល​វេណេ​ហ្ស៊ូ​អេ​ឡា​ក្រោម​ការ​ព្រមាន​ពី​អាជ្ញា​ធរ​អាកាស​ចរណ៍​ស៊ីវិល​សហ​ព័ន្ធ​របស់​អាមេរិក​ហៅ​កាត់​ថា​អែហ្វ​អេ​អេ (FAA)​។

អាជ្ញា​ធរ​អាកាស​ចរ​ស៊ីវិល​នៃ​ប្រទេស​វេណេហ្ស៊ូ​អេ​ឡា​ប្រកាស​ថា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ី​ប៊ែរីយ៉ា (Iberia) របស់​អេស្ប៉ាញ, ក្រុម​ហ៊ុន​តាប (Tap) ​របស់​ព័រ​ទុយ​ហ្កាល់, ក្រុម​ហ៊ុន​អាវីយ៉ាន់​កា (Avianca) ​របស់​កូឡុំ​ប៊ី និង​ក្រុម​ហ៊ុន​ឡាតាម (Latam) ​របស់​​ឈីលី​ និង​ប្រេស៊ីល​ និង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​តួក​គី​នឹង​ត្រូវ​វេណេហ្ស៊ូ​អេឡា​ដក​អាជ្ញា​ប័ណ្ណ​ពី​បទ​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ភេរវ​កម្ម​ និង​ពី​បទ​ផ្អាក​ជើង​ហោះ​ហើរ​ដោយ​ចិត្ត​ឯង​។​ សូម​រំលឹក​ថា​កាល​ពី​សប្ដាហ៍​មុន អែហ្វ​អេ​អេ​បាន​ចេញ​សេច​ក្ដី​ព្រមាន​ទៅ​ក្រុម​ហ៊ុន​អា​កាសចរណ៍​នានា​ប្រយ័ត្ន​ជួប​នឹង​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​បើ​សិន​ពួក​គេ​នៅ​តែ​បន្ត​ហោះ​ហើរ​កាត់​ដែន​អាកាស​វេណេ​ហ្ស៊ូ​អេឡា​ព្រោះ​ស្ថាន​ការណ៍​សន្តិ​សុខ​កាន់​តែ​មិន​ស្រួល​មែន​ទែន​ហើយ​ ហើយ​អាមេរិក​ និង​វេណេ​ហ្ស៊ូ​អេឡា​អាច​នឹង​ប៉ះ​ទង្គិច​គ្នា​ដោយ​យោធា​។​ នេះ​បើ​យោ​ងតាម​ប្រភព​ពី​រ៉យ​ទ័រ អេប៊ីស៊ី​ និង​ប្រភព​ដទៃ​ទៀត៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ