ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ព្រ.មា.ន​ថា​ជប៉ុន​នឹង​បង់​តម្លៃ​ដ៏​ខ្ពស់​បើ​ពួក​គេ​ដើរ​ផ្លូវ​ខុស​នៅ​ក្នុង​បញ្ហា​តៃវ៉ាន់

3 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ក្រសួង​ការ​ពារ​ជាតិ​ចិន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា​ជប៉ុន​នឹង​បង់​នូវ​តម្លៃ​ដ៏​ខ្ពស់​បើ​សិន​ពួក​គេ​ដើរ​នយោបាយ​ខុស​ពាក់​ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​។ ការ​ថ្លែង​ដូច្នេះ​ដើម្បី​​ឆ្លើយតប​ទៅ​នឹង​ព័ត៌​មាន​ដែល​ថា​ជប៉ុន​ត្រៀម​ដាក់​ពង្រាយ​ជើង​ទម្រ​បាញ់​មី​ស៊ីល​រយៈ​ចម្ងាយ​មធ្យម​នៅ​លើ​កោះ​ដាច់​ស្រយាល​មួយ​​ស្ថិត​ចម្ងាយ​១១០​គីឡូ​ម៉ែត្រ​ពីដែន​សមុទ្រ​តៃវ៉ាន់​។ ​ជប៉ុនអះ​អាង​ថា​មីស៊ីល​នេះ​ទុក​សម្រាប់​ការ​ពារ​ខ្លួន​តែ​ប៉ុណ្ណោះ​ ពោល​គឺ​ទុក​សម្រាប់​បាញ់​នាវា​ ឬ​យន្ត​ហោះ​ដែល​បំពាន​ដែន​អាកាស​ជប៉ុន​។ ប៉ុន្តែ​ចិន​ព្រមាន​ថា​នេះ​ជា​ទង្វើ​ដ៏​គ្រោះ​ថ្នាក់​បំផុត​។ ការ​ថ្លែង​របស់​ក្រសួង​ការ​ពារ​ជាតិ​ចិន​ដូច​ខាង​លើ​នេះ​ស្រប​ពេល​ដែល​ប្រទេស​ទាំង​២​មាន​ជម្លោះ​ការ​ទូត​យ៉ាង​ល្វីង​ជូរ​ចត់​​នឹង​គ្នា​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស្រី​តាកា​អ៊ីឈិ ប្រកាសអំពី​ផែន​ការ​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​តៃវ៉ាន់​បើ​សិន​កោះ​នេះ​រង​ការ​វាយ​ប្រហារ​ពី​កង​ទ័ព​ចិន​។…

ទី​ក្រុង​ប៉េកាំង៖ ក្រសួង​ការ​ពារ​ជាតិ​ចិន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា​ជប៉ុន​នឹង​បង់​នូវ​តម្លៃ​ដ៏​ខ្ពស់​បើ​សិន​ពួក​គេ​ដើរ​នយោបាយ​ខុស​ពាក់​ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​។ ការ​ថ្លែង​ដូច្នេះ​ដើម្បី​​ឆ្លើយតប​ទៅ​នឹង​ព័ត៌​មាន​ដែល​ថា​ជប៉ុន​ត្រៀម​ដាក់​ពង្រាយ​ជើង​ទម្រ​បាញ់​មី​ស៊ីល​រយៈ​ចម្ងាយ​មធ្យម​នៅ​លើ​កោះ​ដាច់​ស្រយាល​មួយ​​ស្ថិត​ចម្ងាយ​១១០​គីឡូ​ម៉ែត្រ​ពីដែន​សមុទ្រ​តៃវ៉ាន់​។ ​ជប៉ុនអះ​អាង​ថា​មីស៊ីល​នេះ​ទុក​សម្រាប់​ការ​ពារ​ខ្លួន​តែ​ប៉ុណ្ណោះ​ ពោល​គឺ​ទុក​សម្រាប់​បាញ់​នាវា​ ឬ​យន្ត​ហោះ​ដែល​បំពាន​ដែន​អាកាស​ជប៉ុន​។ ប៉ុន្តែ​ចិន​ព្រមាន​ថា​នេះ​ជា​ទង្វើ​ដ៏​គ្រោះ​ថ្នាក់​បំផុត​។

ការ​ថ្លែង​របស់​ក្រសួង​ការ​ពារ​ជាតិ​ចិន​ដូច​ខាង​លើ​នេះ​ស្រប​ពេល​ដែល​ប្រទេស​ទាំង​២​មាន​ជម្លោះ​ការ​ទូត​យ៉ាង​ល្វីង​ជូរ​ចត់​​នឹង​គ្នា​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក​ស្រី​តាកា​អ៊ីឈិ ប្រកាសអំពី​ផែន​ការ​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​តៃវ៉ាន់​បើ​សិន​កោះ​នេះ​រង​ការ​វាយ​ប្រហារ​ពី​កង​ទ័ព​ចិន​។ ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ជប៉ុន​នឹងដាក់​ពង្រាយ​ជើង​ទម្រ​បាញ់​មី​ស៊ីល​ពី​គោក​ទៅ​អាកាស​នោះ​នៅ​លើ​កោះ​យ៉ូ​ណា​គូនី (Yonaguni)។

ប្រទេស​ចិន​ថ្លែង​ថា​ការ​ដោះ​ស្រាយ​បញ្ហា​តៃវ៉ាន់​ជា​កិច្ច​ការ​របស់​ប្រទេស​ចិន និង​គ្មាន​ពាក់​ព័ន្ធ​នឹង​ប្រទេស​ជប៉ុន​ទេ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ចិន លោក​ជាំង​ពីន (Jiang Bin) ថ្លែង​ថា​ប្រទេស​ជប៉ុន​មិន​ត្រឹម​តែ​មិន​ចង​ចាំ​ទង្វើ​ឈ្លាន​ពាន​ដ៏​ឃោរ​ឃៅរបស់ខ្លួន​កាល​ពី​អតីត​កាល​ និង​ការ​ដាក់​អាណានិគម​ទៅ​លើ​កោះ​តៃវ៉ាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជប៉ុន​នៅ​​តែ​ធ្វើ​ផ្គើន​​នឹង​​ទស្សនៈ​ពិភព​លោក​​ និង​ចង់​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ថែម​ទៀត​​។

អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​បន្ត​ទៀត​ថា​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​មាន​ឥទ្ធិ​ពល​ខ្លាំង​ក្លា​ និង​មាន​មធ្យោ​បាយ​ដ៏​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​​ក្នុង​ការ​យក​ឈ្នះ​ពួក​បច្ចាមិត្ត​ឈ្លាន​ពាន​។ បើ​ជប៉ុន​ហ៊ាន​ដើរ​ជ្រុល​ជ្រួស​សូម្បី​តែ​ពាក់​កណ្ដាល​ជំហាន​ក៏​អាច​នឹង​​នាំ​ទុក្ខ​ដាក់​ខ្លួន​ដែរ​។ ជប៉ុន​នឹង​បង់​នូវ​តម្លៃ​ដ៏​ខ្ពស់​ចំពោះ​ទង្វើ​របស់​ពួក​គេ​។

នៅ​សប្ដាហ៍​នេះ ប្រធានា​ធិបតី​តៃវ៉ាន់​ទើប​តែ​ប្រកាស​ឱ្យ​ដឹង​អំពី​គម្រោង​ចំណាយ​ថវិកា​៤០​ពាន់​លាន​ដុល្លារ​ទៅ​លើ​វិស័យ​ការ​ពារ​ជាតិ​រយៈ​ពេល​៨​ឆ្នាំ​​។ ប្រទេស​ចិន​រិះ​គន់​ខ្ទង់​ចំណាយ​នេះ​ និង​ចាត់​ទុក​ថា​វា​ជា​ការ​​ប្រើ​ប្រាស់​ថវិកា​ខ្ជះ​ខ្ជាយ​ដែល​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​តៃវ៉ាន់​ជួប​នឹង​វិនាស​កម្ម​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​តៃវ៉ាន់​យល់​ថា​ខ្ទង់​ចំណាយ​របស់​ចិន​​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់​ (ចង់​មាន​ន័យ​ថា​ម្ដេច​ក៏​មិន​និយាយ​ថា​ខ្ជះ​ខ្ជាយ​ផង​ដែរ​ទៅ?) បើ​ពួក​គេ​ (ប្រទេស​ចិន) ឱ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​ថែ​រក្សា​សន្តិ​ភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ ទឹក​ប្រាក់​ទាំង​នេះ​អាច​​យក​ទៅ​​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ និង​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន​​​វិញ​ប្រសើរ​ជាង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ